ព្រឹកឡើង មិនញ៉ាំអាហារ ជាកត្ដាមួយ បណ្ដាលឲ្យឈឺក្រពះ ហើយកាន់តែធ្ងន់ធ្ងរជាងនេះទៀត បើយើងហ៊ានធ្វើរឿងមួយចំនួន ទាំងមិនទាន់ញ៉ាំអី ក្រពះនៅទទេ ដោយវានឹងបង្កផលប៉ះពាល់អវិជ្ជមានដល់សុខភាពរបស់យើង។
ត្រួតពិនិត្យដោយ ជីព ចិត្ត
ព្រឹកឡើង មិនញ៉ាំអាហារ ជាកត្ដាមួយ បណ្ដាលឲ្យឈឺក្រពះ ហើយកាន់តែធ្ងន់ធ្ងរជាងនេះទៀត បើយើងហ៊ានធ្វើរឿងមួយចំនួន ទាំងមិនទាន់ញ៉ាំអី ក្រពះនៅទទេ ដោយវានឹងបង្កផលប៉ះពាល់អវិជ្ជមានដល់សុខភាពរបស់យើង។
ថ្នាំអាស្ពីរីន ថ្នាំប៉ារ៉ាសេតាម៉ុល និងពពួកថ្នាំប្រឆាំងការរលាក (NSAIDs) មិនអាចលេបដោយពោះទទេបានទេ។ ការលេបពពួកថ្នាំប្រឆាំងការរលាក ទាំងពោះទទេ មិនត្រឹមតែបន្ថយប្រសិទ្ធភាពថ្នាំនោះទេ វាថែមទាំងបង្កបញ្ហាសុខភាពធ្ងន់ធ្ងរ ដូចជាហូរឈាមក្រពះ ជាដើម។
កាហ្វេសុទ្ធ ជំរុញការផលិតអាស៊ីដ ដែលបណ្ដាលឲ្យក្រហាយទ្រូង និងប្រឈមបញ្ហាប្រព័ន្ធរំលាយអាហារ ប្រសិនបើយើងផឹកវា ទាំងពោះទទេ។ ការខកខានអាហារពេលព្រឹក ឬញ៉ាំក្រោយផឹកកាហ្វេ បណ្ដាលឲ្យសារធាតុ Serotonin ធ្លាក់ចុះ និងមានអារម្មណ៍មិនល្អពេញមួយថ្ងៃ។ ក្នុងករណីយើងចូលចិត្តផឹកកាហ្វេ នៅពេលព្រឹក ការផឹកកាហ្វេលាយទឹកដោះគោ អាចកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន។
ការផឹកគ្រឿងស្រវឹងទាំងពោះទទេ នោះសារធាតុអាល់កុលដែលចូលក្នុងរាងកាយរបស់យើង ដូចការចាក់បញ្ចូលតាមសរសៃឈាមអ៊ីចឹង។ ជាងនេះទៅទៀត ការបំបែកសារធាតុអាល់កុលក្នុងរាងកាយ ក៏យឺតផងដែរ ដែលបណ្ដាលឲ្យយើងមានអាការៈក្រោយស្រវឹងធ្ងន់ធ្ងរ និងពិបាកក្នុងខ្លួនខ្លាំង។
អត្ថបទពាក់ព័ន្ធ៖
ទឹកអាស៊ីដរំលាយ ត្រូវផលិតឡើង នៅពេលយើងទំពារស្ករកៅស៊ូ ហើយវាអាចបំផ្លាញភ្នាសក្រពះ បើយើងមិនទាន់ញ៉ាំអី ពោះនៅទទេ។ ក្នុងករណីធ្ងន់ធ្ងរ វាអាចបណ្ដាលឲ្យរលាកក្រពះ។
អាស៊ីដ និងកាកសសៃ ដែលមានក្នុងផ្លែក្រូច អាចបណ្ដាលឲ្យរលាកក្រពះ បើយើងផឹកវា ទាំងពពោះទទេ។ ក្នុងករណីធ្ងន់ធ្ងរ វាអាចបណ្ដាលជាជំងឺរលាកក្រពះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
ជីព ចិត្ត