backup og meta

ឆ្ងល់អត់ ម៉េចបានកើតភ្លឺ? ធ្វើម៉េចឆាប់បាត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 21, 2020

    ឆ្ងល់អត់ ម៉េចបានកើតភ្លឺ? ធ្វើម៉េចឆាប់បាត់?

    ភ្លឺ​ជា​ជំងឺ​សើ​ស្បែក បង្ក​ឡើង​ដោយ​មេរោគ​ផ្សិត ធ្វើ​ឲ្យស្បែក​ប្រែ​ពណ៌​ខុស​ធម្មតា ទៅ​ជា​បំណះ​តូចៗ​ពណ៌​ស ដែល​ភាគ​ច្រើន​ចេញ​នៅ​លើ​មុខ ខ្នង ទ្រូង ពោះ អវយវៈ​ជា​ដើម។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ នឹង​លម្អិត​ពី​មូលហេតុ​នាំ​ឲ្យ​កើត​ភ្លឺ វិធី​ការពារ និង​ព្យាបាល។

    ១. មូលហេតុ​នាំ​ឲ្យ​កើត​ភ្លឺ

    មាន​កត្តា​​ប្រឈម​ជា​​ច្រើន នាំ​​ឲ្យ​​យើង​កើត​ភ្លឺ ក្នុង​នោះ​មាន​កត្តា​បរិស្ថាន​រស់នៅ​ជុំវិញ​ខ្លួន​មាន​សំណើម ឬ​​ក្តៅ​ខ្លាំង​ពេក ការ​ប្រើប្រាស់​ផលិត​​ផល ឬ​សារធាតុ​មាន​ជាតិ​ប្រេង​លាប​លើ​ស្បែក ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ ការ​ផ្លាស់ប្តូរ​អ័រម៉ូន ស្បែក​មាន​ជាតិ​ខ្លាញ់​ច្រើន។

    ២. វិធី​ព្យាបាល​ភ្លឺ

    ភ្លឺ​អាច​ជា​វិញ​ដោយ​ខ្លួន​ឯង​បើ​សិន​ជា​យើង​អនាម័យ​ខ្លួន​ប្រាណ​បាន​ទៀង​ទាត់ តែ​ករណី​ខ្លះ​វា​នឹង​រាល​​ដាល​កាន់​តែ​ធំ​ឡើង បើ​សិន​​ជា​យើង​មិន​យក​ចិត្ត​ទុក​ដាក់​ព្យាបាល​ឲ្យ​ត្រឹម​ត្រូវ។ យើង​ចាំបាច់​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ បើ​សង្កេត​ឃើញ​មាន​បញ្ហា​ខាង​ក្រោម។

    – ស្បែក​មិន​ប្រសើរ​ឡើង

    – មេរោគ​ផ្សិត​ត្រលប់​មក​វិញ

    – បំណះ​ភ្លឺ​កាន់​តែ​រាល​ធំ​ឡើង

    គ្រូពេទ្យ​អាច​ឲ្យ​ប្រើ​ថ្នាំ​ប្រឆាំង​វីរុស ឬ​អាច​ជា​ក្រែម​សម្រាប់​លាប សាប៊ូ​ដែល​មានជាតិ​ថ្នាំ​​សម្រាប់​ដុស ឬ​ក៏​ថ្នាំ​លេប​ទៅ​តាម​ស្ថានភាព។

    ៣. វិធី​ការពារ​មិន​ឲ្យ​កើត​ភ្លឺ

    ត្បិត​ភ្លឺ​ជា​ជំងឺ​សើ​ស្បែក មិន​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​យើង​ក៏​ពិត​មែន តែ​វា​ធ្វើ​ឲ្យ​បាត់បង់​សោភ័ណភាព​លើ​ស្បែក។ ដូចនេះ​ដើម្បី​បង្ការ​មិន​ឲ្យ​កើត​ភ្លឺ យើង​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​ខាង​ក្រោម។

    – អនាម័យ​ខ្លួន​ប្រាណ​ជា​ប្រចាំ

    – សម្លៀក​បំពាក់​ត្រូវ​ហាល​ឲ្យ​ស្ងួត និង​ត្រូវ​កម្តៅ​ថ្ងៃ

    – ចៀស​​វាង​ការ​ស្លៀក​ពាក់​ខោ​អាវ​ដដែល ដែល​មាន​ញើស ឬ​ធូលី។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 21, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម