backup og meta

ហាត់ប្រាណខ្លាំងៗ ងាយបង្កជាហានិភ័យសម្រាប់មនុស្សប្រភេទនេះ

ត្រួតពិនិត្យដោយ ទូច សុខា


អត្ថបទ​ដោយ មាន រតនា · កែ May 11, 2020

    ហាត់ប្រាណខ្លាំងៗ ងាយបង្កជាហានិភ័យសម្រាប់មនុស្សប្រភេទនេះ

    ការ​យល់​ដឹង​ពី​អត្ថប្រយោជន៍​​នៃ​ការ​ហាត់​ប្រាណ​​ជា​រឿង​ល្អ​មួយ នាំ​ឱ្យ​​​​​មនុស្ស​ចូល​រួម​ច្រើន​ហាត់​ប្រាណ​ដើម្បី​សុខភាព​ ប៉ុន្តែ​ក៏​គួរ​កត់​សម្គាល់​ថា​​សកម្មភាព​ហាត់​ខ្លាំង​ៗ នឹង​បង្ក​ទៅ​ជា​ហានិភ័យ​ទៅ​វិញ​ សម្រាប់​មនុស្ស​មួយ​ចំនួន​។ នេះ​បើ​តាម​ក្រុម​អ្នក​ជំនាញ​ផ្នែក​សុខភាព​បាន​​លើក​​ឡើង។

    សមាគម​​សុខភាព​បេះ​ដូង​សហរដ្ឋអាមេរិក (AHA) បាន​ឱ្យ​ដឹង​ថា ប្រភេទ​មនុស្ស​ទាំង​នោះ គឺ​អ្នក​មាន​បញ្ហា​បេះ​ដូង និង​អ្នក​ដែល​​មិន​ធ្លាប់​ហាត់​ប្រាណ​ជា​ប្រចាំ​ នឹង​ជួប​ហានិភ័យ​ប៉ះ​ពាល់​ដល់​សរសៃ​ឈាម​រត់ និង​បេះ​ដូង​ខ្លាំង​ ព្រោះ​សកម្មភាព​ហាត់​ខ្លាំង​ទាំង​នោះ​ត្រូវ​ការ​ពេល​វេលា​បន្សុំាំ​។

    អត្ថបទពាក់ព័ន្ធ៖

    ក្រុម​អ្នក​ជំនាញ​ផ្នែក​សុខភាព​នៃ​សមាគម​ខាង​លើ​បាន​បន្ថែម​ទៀត​ថា វិធី​ដែល​​ត្រឹម​ត្រូវ​សម្រាប់​ការ​​ហាត់​ប្រាណ​ក្នុង​កម្រិត​ខ្លាំង​ គឺ​គួរ​គប្បី​ចាប់​ផ្តើម​​ជា​ជំហាន​ៗ ដោយ​ការ​អនុវត្ត​ទម្លាប់​ហាត់​ប្រាណ​​ពី​​​ស្រាល​ៗ​ទៅ រួច​បង្កើន​​ទំហំ​ហាត់​បន្តិច​ម្តង​​ៗ ដែល​ជួយ​ឱ្យ​រាង​កាយ​​ត្រៀម​ជា​ស្រេច​ និង​សម្រប​តាម​​សកម្មភាព​ហាត់​បាន​ល្អ។

    អត្ថបទពាក់ព័ន្ធ៖

    ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា លោក​សាស្រ្តាចារ្យ​ Barry A. Franklin ប្រធាន​​ផ្នែក​សរីរវិទ្យា​ (សិក្សា​ពី​ភាវ​មាន​ជីវិត) នៃ​សាកលវិទ្យាល័យ​ Wayne State សហរដ្ឋអាមេរិក បាន​ណែ​នាំ​ថា​ សម្រាប់​អ្នក​មាន​បញ្ហា​បេះ​ដូង គួរ​គប្បី​ទៅ​ពិនិត្យ​​​ជា​មួយ​​គ្រូពេទ្យ​​ជំនាញ​ជា​មុន​សិន ដើម្បី​​ដឹង​ច្បាស់​ពី​កម្រិត​ហាត់​ប្រាណ​បែប​​ណា​​ដែល​ស័ក្តិ​សម​​នឹង​ខ្លួន​។ ដោយ​ឡែក សម្រាប់​អ្នក​មាន​សុខភាព​​ធម្មតា​ អាច​ចាប់​ផ្តើម សកម្មភាព​ហាត់​ប្រាណ ពី​កម្រិត​ទាប​ឡើង​ទៅ ទើប​ពុំ​ប៉ះ​ពាល់​ដល់​សុខភាព​ទៅ​ថ្ងៃ​អនាគត៕ ​

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ទូច សុខា


    អត្ថបទ​ដោយ មាន រតនា · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម