ដូចបាននិយាយនៅខាងលើរូចមក ផឹកស្រាបៀរ អាចធ្វើឲ្យឡើងជាតិទ្រីគ្លីសេរីដ និងឡើងគីឡូ។ ប៉ុន្តែវិធីខាងក្រោមប្រហែលជាអាចជួយគ្នាយើងបាន។
– ទ្រីគ្លីសេរីដ៖ ត្រូវកំណត់ការផឹកស្រាបៀរ ហើយបើយើងមានអាយុតិចជាង ៥០ឆ្នាំ មិនគួរផឹកលើសពី ៧០០ មិល្លីលីត្រ/ថ្ងៃ ឡើយ។ ប្រុសៗ និងស្រីៗ វ័យចំណាស់ មិនត្រូវផឹកលើសពី ៣៥០ មិល្លីលីត្រ/ថ្ងៃ ដែរ។
គ្រឿងស្រវឹងប្រភេទផ្សេង អាចធ្វើឲ្យកម្រិតទ្រីគ្លីសេរីដក្នុងខ្លួនកើនឡើងបានដូចគ្នា។ យើងផឹកស្រាក្រហម មិនគួរផឹកលើសពី ១២០ មិល្លីលីត្រឡើយ ឬបើផឹកស្រាវីស្គី (80 proof liquor) គួរកំណត់ផឹកឲ្យតិចជាង ៤៥ មិល្លីលីត្រ/ថ្ងៃ។
– ឡើងគីឡូ៖ ផឹកស្រាបៀរ គឺពិតជាអាចធ្វើឲ្យយើងឡើងគីឡូពិតមែន។ បើផឹកស្រាបៀរ ៣៥០ មិល្លីលីត្រ/ថ្ងៃ មានន័យថា យើងបានបន្ថែម ៣០០ កាឡូរី ទៅក្នុងកាឡូរីសរុបយើងញ៉ាំប្រចាំថ្ងៃ។ បើមិនបានហាត់ប្រាណដើម្បីដុតកាឡូរីទាំងនោះចោលទេ យើងអាចឡើងគីឡូ ០,៥ គីឡូ ត្រឹមរយៈពេល ១១-១២ ថ្ងៃ។ បើលើសទម្ងន់ អាចមានបញ្ហាកើតឡើងទាំងពីរ គឺឡើងកូលេស្តេរ៉ូល LDL (ខ្លាញ់អាក្រក់) ឡើងទ្រីគ្លីសេរីដ និងធ្វើឲ្យកូលេស្តេរ៉ូល HDL ដែលជាភ្នាក់ងារការពារបេះដូងយើង ធ្លាក់ចុះ។