កុំផឹកស្រាបៀរច្រើនពេក បើមិនចង់ឲ្យលើសជាតិខ្លាញ់

    កុំផឹកស្រាបៀរច្រើនពេក បើមិនចង់ឲ្យលើសជាតិខ្លាញ់

    សម័យ​នេះ​​ឲ្យ​តែ​មាន​កម្ម​វិធី​ជួប​ជុំ​គ្នា ​ភាគ​ច្រើន​មិន​ចន្លោះទេ បើ​គ្មាន​ស្រា ក៏​មាន​ស្របៀរ​ដែរ ប៉ុន្តែដឹងអត់​ ស្រា​បៀ​យើង​ឧស្សាហ៍​ផឹក​នេះ អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​ធ្ងន់​ធ្ងរ​ដល់​សុខ​ភាព ​ដូច​ជា ឡើង​ជាតិ​ខ្លាញ់​អាក្រក់ ទ្រី​គ្លី​សេ​រីដ ឡើង​គីឡូ ធ្វើ​ឲ្យ​ប្រែ​ប្រួល​ជាតិ​ខ្លាញ់ LDL និង HDL ជា​ដើម។ “Hello គ្រូពេទ្យ”​ នឹង​ពន្យល់​ឲ្យ​កាន់​តែ​ច្បាស់​ ពី​ទំនាក់​ទំនង​រវាង​ស្រាបៀរ និង​កម្រិត​កូលេស្តេ​រ៉ុលក្នុង​ខ្លួន។

    ១- ស្រាបៀ​រមាន​ផ្ទុកជាតិ​ស្តេរ៉ូល​សម្រាប់ភ្ជាប់​កូឡេ​ស្តេ​រ៉ូល​ក្នុង​រាង​កាយ

    យើងគ្រប់​​គ្នា​សុទ្ធ​តែ​បាន​​ដឹង​ហើយ​ថា ស្របៀរ ​គឺ​ជា​គ្រឿង​ស្រវឹង​ម្យ៉ាង​ ផលិតពី​ស្រូវ​សាលី និង​មេ​ស្រា ហើយ​សារ​ធាតុ​ទាំង​នេះ ​មាន​ផ្ទុក​សារធាតុ ហ្វ៊ី​តូ​ស្តេ​រ៉ូល (Phytosterols) ដែល​ដើរ​តួរ​នាទី​សំខាន់​ក្នុង​ចង​ភ្ជាប់រវាងកូលេស្តេរ៉ូល ក៏ដូច​ជា​នាំ​កូលេស្តេរ៉ូល​ចេញ​ពី​រាង​កាយ​យើង។ ហ្វ៊ី​តូ​ស្តេ​រ៉ូល​ មួយ​ចំនួន គេ​ហៅ​ថា​រុក្ខ​ជាតិ​ស្តេរ៉ូល គេ​យក​មក​ដាក់​ក្នុង​អាហារ និង​ត្រូវ​បាន​គេ​យក​ប្រើ​ជា​សារធាតុ​កាត់​បន្ថយ​កូឡេ​ស្តេរ៉ូល​ក្នុង​អាហារទៀត​ផង។

    បើ​យោង​ទៅ​តាម​ការ​សិក្សាលើ​សត្វ​កណ្តុរ ផឹក​ស្រាបៀ​រក្នុង​កម្រិត​មធ្យម អាច​ជួយ​កាត់​បន្ថយ​អត្រា​កូលេស្តេរ៉ូល​នៅ​ក្នុង​ថ្លើម និង​នៅ​ក្នុង​សរសៃ​ឈាម​អាអក។ មាន​អ្នក​ជំនាញ​មួយ​ចំនួន​បាន​និយាយ​ថា ក្នុង​ស្រា​បៀ​រ គឺ​មាន​សារធាតុ​មួយ​ចំនួន អាច​ធ្វើ​ឲ្យ​មេតា​បូលីស ​របស់​លីប៉ូ​ប្រូតេ​អ៊ីន​ប្រែ​ប្រួល និង​ជួយ​កាត់​បន្ថយ​ហានិ​ភ័យ​កើត​ជំងឺ​​បេះ​ដូង។

    ២- ស្រាបៀ​រធ្វើ​ឲ្យ​ប៉ះពាល់​កម្រិត​កូលេស្តេរ៉ូល​យ៉ាងម៉េច​ខ្លះ?

    ភាគ​ច្រើន កូលេស្តេរ៉ូល​ក្នុង​ខ្លួន​យើង បង្កើត​ឡើង​មក​ដោយ​ធម្មជាតិ ហើយ​មាន​មួយ​ចំនួន​ផ្សេង​ទៀត បាន​មក​ពី​របប​អាហារ​ យើង​ញ៉ាំ​ចូល​រាល់​ថ្ងៃ។ ក្រៅ​ពី​ស្រូវ​សាលី និង​មេស្រា ស្រាបៀ​រក៏​មាន​ផ្ទុក​កាបូអ៊ីដ្រាត និង​អាល់​កុល​ផង​ដែរ។ ដូច​នេះ​ ​ពេលយើង​ផឹក​ស្រា​បៀរ គឺ​អាចធ្វើ​ឲ្យ​ជាតិ​ទ្រី​គ្លី​សេរីដ​កើន​ឡើង​យ៉ាង​លឿន ខណៈទ្រី​គ្លី​សេរីដ ក៏​គេ​រាប់​បញ្ចូល​ក្នុង​កូឡេស្តេរ៉ូល​សរុប​ដែរ ដូច​នេះ​ហើ​យ ​បើ​បរិមាណ​ទ្រីគ្លីសេរីដ​កើន​ឡើង​ នោះ​កម្រិត​កូលេស្តេរ៉ូល​សរុប​ ក៏​កើន​ឡើង​ដូច​គ្នា។

    អត្ថបទ​ពាក់​ព័ន្ធ៖

    • ​ស្រា អាច​ធ្វើ​ឲ្យ​​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​បាន
    • អាថ៌កំបាំង​សុខភាព​មិន​គួរ​ឲ្យជឿ​ពីស្រាបៀរ

    ៣- គួរ​ផឹក​ស្រាបៀ​ក្នុង​កម្រិត​ណា​ទើប​ល្អ​សម្រាប់​សុខភាព?

    ដូច​​បាន​និយាយ​នៅ​ខាង​លើ​រូច​មក​ ផឹក​ស្រាបៀ​រ អាច​ធ្វើ​ឲ្យ​ឡើង​ជាតិ​ទ្រី​គ្លីសេរីដ និង​ឡើង​គីឡូ។ ប៉ុន្តែវិធី​ខាង​ក្រោម​ប្រហែល​ជា​អាច​ជួយគ្នា​យើង​​បាន។

    – ទ្រី​គ្លី​សេរីដ៖ ត្រូវ​កំណត់​ការផឹកស្រា​បៀរ ហើយ​​បើ​យើង​​មាន​អាយុ​តិច​ជាង ៥០​ឆ្នាំ ​មិន​គួរផឹកលើស​ពី ៧០០ ​មិល្លីលីត្រ​/​ថ្ងៃ​ ឡើយ។ ប្រុសៗ និង​ស្រីៗ វ័យ​ចំណាស់ មិន​ត្រូវផឹក​លើស​ពី ៣៥០ ​មិល្លីលីត្រ​/ថ្ងៃ ដែរ។

    គ្រឿង​ស្រវឹង​ប្រភេទ​ផ្សេង អាច​ធ្វើ​ឲ្យ​កម្រិត​ទ្រី​គ្លីសេរីដ​ក្នុង​ខ្លួន​​កើន​ឡើង​បានដូច​គ្នា។ យើង​ផឹក​ស្រា​ក្រហម មិន​គួរ​ផឹក​លើស​ពី ១២០ ​មិល្លីលីត្រ​ឡើយ ឬ​​បើផឹក​​ស្រាវីស្គី (80 proof liquor) គួរ​កំណត់​ផឹក​ឲ្យ​តិច​ជាង ៤៥ ​មិល្លីលីត្រ/​ថ្ងៃ។

    – ឡើង​គីឡូ៖ ផឹកស្រា​បៀរ គឺ​ពិត​ជា​អាច​ធ្វើ​ឲ្យ​យើង​​ឡើង​គីឡូ​ពិត​មែន។ ​បើផឹក​​ស្រា​បៀរ ៣៥០​ មិល្លីលីត្រ​/​ថ្ងៃ មាន​ន័យ​ថា យើង​បាន​បន្ថែម​ ៣០០ ​កាឡូរី​ ទៅ​ក្នុង​កាឡូរី​សរុប​យើង​ញ៉ាំ​ប្រចាំ​ថ្ងៃ។ ​បើ​​មិន​បាន​ហាត់​ប្រាណ​ដើម្បី​ដុត​កាឡូរី​ទាំង​នោះ​ចោល​ទេ យើង​​អាច​ឡើង​គីឡូ ០,៥ ​គីឡូ ត្រឹម​រយៈ​ពេល ១១-១២ ​ថ្ងៃ។ បើ​លើស​ទម្ងន់ អាច​មាន​បញ្ហា​កើត​ឡើង​ទាំង​ពីរ​ គឺឡើង​កូលេស្តេរ៉ូល LDL (​ខ្លាញ់​អាក្រក់) ឡើង​ទ្រីគ្លីសេរីដ និង​ធ្វើ​ឲ្យ​កូលេស្តេរ៉ូល HDL ដែល​ជាភ្នាក់​ងារ​​ការពារ​បេះ​ដូងយើង ធ្លាក់​ចុះ។

    ផឹក​​ស្រាបៀ​ច្រើន​ពេក អាច​ធ្វើ​ឲ្យ​បេះ​ដូង​ខ្សោយ ប៉ះ​ពាល់​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ ក្លាយ​ទៅ​ញៀន​ស្រា និង​លើស​ទម្ងន់។ ប៉ុន្តែ​ បើផឹក​​ក្នុង​កម្រិត​ល្មម វា​បែរ​ជាអាច​​ជួយ​ដល់​បេះ​ដូង​យើង​ទៅ​វិញ។ ដើម្បី​ដឹង​អំពី​របៀប​ផឹក​​ស្រា​បៀរ​ល្អ​ដល់​សុខ​ភាព ​គួរ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​បន្ថែម។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។
    Hello Health Group មិន​ចេញ វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    How does beer affect your cholesterol control? http://www.healthline.com/health/high-cholesterol/cholesterol-and-beer#1. Accessed August 10, 2017

    Does beer raise cholesterol? http://www.livestrong.com/article/518422-does-beer-raise-cholesterol/. Accessed August 10, 2017

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ចាន់ សុខឡាង កែសម្រួល​ចុងក្រោយ 24/06/2019
    ត្រួតពិនិត្យដោយ គឹម កាណែល