backup og meta

រៀបការជួយកាត់បន្ថយជំងឺភ្លេចភ្លាំង អ្នកនៅលីវ ហើយឧស្សាហ៍ភ្លេច ចាំអង្កាល់ទៀត

ត្រួតពិនិត្យដោយ ដេត ធន្នី


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Sep 09, 2019

    រៀបការជួយកាត់បន្ថយជំងឺភ្លេចភ្លាំង អ្នកនៅលីវ ហើយឧស្សាហ៍ភ្លេច ចាំអង្កាល់ទៀត

    សម្រាប់​គ្នាយើង​ប្រុសៗ ឈាន​ដល់​វ័យ ម្ភៃក្រាស់ ឬចូល ៣០​ឆ្នាំ ប្រាកដ​ជា​ជួប​បញ្ហា​ភ្លេចភ្លាំង​មិនតិច​នោះទេ ហើយ​បើមិន​ទាន់​រៀបការ​ទៀត ការភ្លេចភ្លាំង ក៏រឹតតែ​ច្រើន​ទៀត។ ប៉ុន្ដែ​មាន​ការសិក្សា​មួយ រកឃើញ​ថា រៀបការ អាច​ជួយ​កាត់​បន្ថយ​ការ​កើត​ជំងឺ​ភ្លេចភ្លាំង។ អញ្ចឹង ប្រុសៗ​គ្នាយើង គួរ​គិតគូរ​ពី​បញ្ហា​នេះ​ហើយ។

    មនុស្ស​ដែល​រៀបការ​ហើយ មាន​ភាព​ប្រឈម​ទាប នៃ​ការ​កើត​មាន​រោគសញ្ញា​ជំងឺ​ភ្លេចភ្លាំង ជាង​អ្នក​លែងលះ ឬ​មិន​ទាន់​រៀបការ។ នេះ​បើការ​សិក្សា​មួយ លើ​មនុស្ស ១៥.០០០​នាក់ ពី​ឆ្នាំ​២០០០-២០១៤។

    លោកស្រី Hui Liu អ្នកដឹកនាំ​ការសិក្សា និង​ជាសាស្ត្រាចារ្យ​ផ្នែក​សង្គមវិទ្យា នៅ​សាកលវិទ្យាល័យ Michigan របស់​អាមរិក បញ្ជាក់​ថា មាន​ទ្រឹស្តី​ជាច្រើន បកស្រាយ​ពី​មូលហេតុ​រៀបការល្អ​សម្រាប់​សុខភាព​ទូទៅ។ មនុស្ស​រៀបការ​ហើយ មាន​ហិរញ្ញវត្ថុ​កាន់តែ​ប្រសើរ​ឡើង ជាង​អ្នកមិន​ទាន់​រៀបការ ប៉ុន្ដែ​នៅ​មាន​កត្ដា​ផ្សេងៗ​ទៀត ដែល​ល្អ​ជាង​នេះ ដូចជា​អត្ថប្រយោជន៍​ចិត្តសាស្ត្រ​សង្គម។ ជាក់ស្ដែង មនុស្ស​ដែល​រៀបការ​ហើយ មាន​ទំនាក់ទំនង​សង្គម​កាន់តែ​ច្រើន តាមរយៈ​ប្រពន្ធ និង​គ្រួសារ ហើយ​វាជួយ​ដល់​មុខងារ​ចងចាំ។

    ពាក់ព័ន្ធ​នឹង​ការ​រកឃើញ​នេះ សាស្ត្រាចារ្យ Linda Waite មក​ពី​សាកលវិទ្យាល័យ Chicago បញ្ជាក់​ថា អ្នក​រៀបការ​ហើយ មាន​ហានិភ័យ​ទាប នៃ​ការ​កើត​ជំងឺ​ភ្លេចភ្លាំង ដោយសារ​ពួកគេ​មាន​ទំនាក់ទំនង​គ្នា និង​ជជែក​គ្នា​ពី​បញ្ហា​នានា។ លោកស្រី​សាស្ត្រាចារ្យ បញ្ជាក់​ថា ការ​គាំទ្រ​ផ្នែក​អារម្មណ៍ ជា​ស្នូល​នៃការ​​បង្ការ​ជំងឺ​ភ្លេចភ្លាំង។

    អ្នកស្រាវជ្រាវ ក៏បញ្ជាក់​ដែរថា បុរស​ទទួល​បាន​អត្ថប្រយោជន៍ច្រើន​​ចំពោះ​សុខភាព​ ពី​ការ​រៀបការ ដោយសារ​ស្រីៗ ជា​អ្នក​ជួយ​គាំទ្រ​ផ្នែក​អារម្មណ៍។ បើសិន កុំជក់បារី កុំញ៉ាំ​ច្រើន​ពេក និង​ពិនិត្យ​សុខភាព​ឲ្យ​ទៀងទាត់ ប្រុសៗ ទទួល​បាន​អត្ថប្រយោជន៍​កាន់តែ​ច្រើនទៀត​​ពី​ទំនាក់ទំនង​ប្ដី​ប្រពន្ធ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ដេត ធន្នី


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Sep 09, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម