backup og meta

ចេញរោគសញ្ញាទាំងនេះ អាចមកពី​ឆ្លងបាក់តេរីលើរាងកាយ

ចេញរោគសញ្ញាទាំងនេះ អាចមកពី​ឆ្លងបាក់តេរីលើរាងកាយ

ជំងឺ​មួយ​ចំនួន​បង្ក​ដោយ​ការ​ឆ្លង​បាក់តេរី​ទៅ​ក្នុង​រាងកាយ ប៉ុន្តែ​រោគសញ្ញា​គឺ​មាន​ភាព​ខុសគ្នា​ទៅ​តាម​កន្លែង​ដែល​ឆ្លង​បាក់តេរី​។ ហេតុនេះ​ហើយ​អត្ថបទ​នេះ​នឹង​បង្ហាញ​ពី​រោគសញ្ញា​នៃ​ការ​ឆ្លង​បាក់តេរី​ទៅ​តាម​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ។

១. ការ​ឆ្លង​បាក់តេរី​​នៅ​ក្រពះ​ពោះវៀន

ទោះបីជា​បាក់តេរី​ផ្សេង​គ្នា​តែង​បង្ក​រោគសញ្ញា​ផ្សេង​ទៀត ប៉ុន្តែ​រោគសញ្ញា​ទូទៅ​រួមមាន​ការ​ឈឺចាប់​នៅ​ពោះ ចង្អោរ ក្អួត បាត់បង់​​ចំណង់​អាហារ បន្ទោរ​បង់​ញឹក​ញាប់ រាករូស រលាក​ពោះវៀន​ធំ និង​គ្រុនក្ដៅ។

២. ការ​ឆ្លង​បាក់តេរីនៅ​ប្រព័ន្ធ​ផ្លូវដង្ហើម​ផ្នែក​ខាងលើ

ការ​ឆ្លងបាក់តេរី​នៅ​ប្រព័ន្ធ​ផ្លូវដង្ហើម​ផ្នែក​ខាងលើ​រួមមាន​ច្រមុះ និង​តំបន់​ប្រហោងឆ្អឹង​ច្រមុះ(Sinus)។ នៅ​ពេល​តំបន់​ប្រហោង​​ឆ្អឹង​ច្រមុះ​ឆ្លង​បាក់តេរី ឬ​វីរុស​អាច​នឹង​បង្ក​ឲ្យ​មាន​ការ​រលាក​តំបន់​នោះ​ និង​មាន​រោគសញ្ញា​ដូចជា​ហៀរ​សម្បោរ ស្លេស្ម​នៅ​បំពង់​ក​ច្រើន ឈឺក្បាល ឈឺចាប់​នៅ​មុខ ឈឺក ក្អក និង​ក្លិន​មាត់​មិន​ល្អ។

៣. ការ​ឆ្លង​បាក់តេរី​នៅ​ប្រព័ន្ធ​ផ្លូវដង្ហើម​ផ្នែក​ខាង​ក្រោម

ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ផ្នែក​ខាងក្រោម​រួមមាន​បំពង់​ខ្យល់ ទងសួត និង​សួត។ ការ​ឆ្លង​បាក់តេរី​ដែល​គេ​តែង​ជួប​ប្រទះ​គឺ​ជំងឺរលាក​សួត​បង្ក​ដោយ​បាក់តេរី។ រោគសញ្ញា​នៃ​ជំងឺ​រលាក​សួត​រួមមាន​ក្អក​ដែល​អាច​ស្លេស្ម​ពណ៌លឿង បៃតង ឬ​ឈាម ដកដង្ហើម​ខ្លីៗ និង​ញាប់ៗ ឈឺចាប់​នៅ​ទ្រូង ពិបាក​ដកដង្ហើម គ្រុនក្ដៅ គ្រុន​រងា អស់កម្លាំង ចង្អោរ និង​ក្អួត។

ពងថ្លាលើស្បែក

៤. ការ​ឆ្លង​បាក់តេរីនៅ​ត្រចៀក

ការ​ឆ្លង​មេរោគ​នៅ​ត្រចៀក​អាច​កើត​មាន​នៅ​ត្រចៀក​ផ្នែក​ខាងក្នុង​ កណ្ដាល និង​ខាងក្រៅ។ រោគសញ្ញា​នៃ​ការ​ឆ្លង​មេរោគ​នៅ​ត្រចៀក​មាន​ការ​ឈឺចាប់​ និង​ណែន​ផ្នែក​ខាង​ក្នុង​នៃ​ត្រចៀក មាន​ទឹក​ចេញ​ពី​ត្រចៀក រមាស់ រលាក​នៅ​ជុំវិញ​ត្រចៀក បាត់បង់​ការ​ឭ​ខ្លះ គ្រុនក្ដៅ និង​អស់​កម្លាំង។

៥. ការ​ឆ្លង​បាក់តេរី​នៅ​បំពង់ក

ពួក​បាក់តេរី Streptococcus អាច​បង្ក​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​នៅ​បំពង់ក​ដែល​គេហៅថា Strep Throat និង​បង្ក​រោគសញ្ញា​ដូចជា​ឈឺក ឈឺចាប់​ពេល​លេប​អាហារ ហើម​កូនកណ្ដុរ (lymph nodes) និង​គ្រុនក្ដៅ។

៥. ការ​ឆ្លង​បាក់តេរី​នៅ​ទ្វារមាស

ការ​ឆ្លង​បាក់តេរី​នៅ​ទ្វារមាស​តែង​កើត​មាន​លើ​ស្ត្រី​អាយុ​ពី​១៥-៤៤​ឆ្នាំ។ រោគសញ្ញា​នៃ​ការ​ឆ្លង​បាក់តេរី​នៅ​ទ្វារ​មាស​រួមមាន​ធ្លាក់ស ឈឺចាប់ រមាស់ ក្រហាយ​នៅ​ផ្នែក​ខាងក្នុង​នៃ​ទ្វារមាស និង​ក្រហាយ​ពេល​នោម។

៦. ការ​ឆ្លង​បាក់តេរីនៅ​ស្បែក

ការ​ឆ្លង​មេរោគ​នៅ​ស្បែក​ភាគច្រើន​បង្ក​ដោយ​បាក់តេរី​ចូល​ទៅ​ក្នុង​រាងកាយ​តាម​រយៈ​ការ​រលាត់​ស្បែក។ ការ​ឆ្លង​មេរោគ​នៅ​ស្បែក​ដែល​គេ​តែង​ជួបប្រទះ​គឺ cellulitis និង​impetigo។ Cellulitis គឺ​ការ​ឆ្លង​មេរោគ​ស្បែក​ដែល​បាក់តេរី​ឆ្លង​ទៅ​ក្នុង​ស្រទាប់​ក្នុង​របស់​ស្បែក និង​តែង​កើត​មាន​លើ​ដៃ។ រោគសញ្ញា​រួមមាន​ហើម ឈឺចាប់ មាន​ពង​បែក របួស​ក្រ​ជា​សះស្បើយ គ្រុនក្ដៅ គ្រុន​រងា និង​ហើម​កូនកណ្ដុរ។ ចំណែក​ឯ Impetigo ជា​ការ​ឆ្លង​បាក់តេរី​នៅ​លើ​ស្បែក​ដែល​តែង​កើត​លើ​មុខ ដៃ និង​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ។ Impetigo អាច​បង្ក​ឲ្យ​ការ​រមាស់ និង​ឈឺ​ដែល​បង្ក​ឲ្យ​ទឹក​ថ្លាៗ​ហៀរ​ចេញ​មក និង​មាន​រោគសញ្ញា​ផ្សេង​ទៀត​ដូចជា​ហើម​កូនកណ្តុរ គ្រុនក្ដៅ និង​អស់កម្លាំង។

៧. ការ​ឆ្លង​បាក់តេរី​ក្នុង​ឈាម

ការ​ឆ្លង​បាក់តេរី​ដែល​ធ្ងន់ធ្ងរ ឬ​មិន​បាន​ទទួល​ការ​ព្យាបាល​អាច​បង្ក​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​មាន​ការ​ឆ្លើយ​តប​ខ្លាំង​ដែល​គេ​ហៅ​ថា Sepsis (ករណី​​​មាន​​បាក់តេរី​នៅ​​ក្នុង​​ឈាម) ។ នេះ​អាច​បណ្ដាល​មក​ខូចខាត​ជាលិកា សរីរាង្គ​ចុះ​ខ្សោយ និង​អាច​ស្លាប់​ទៀត។ រោគសញ្ញា​នេះ​ករណី​នេះ​មាន​គ្រុនក្ដៅ ឬ​គ្រុន​រងា ចង្វាក់​បេះដូង​កើន​ឡើង ពិបាក​ដង្ហើម មាន​ការ​ឈឺចាប់​ខ្លាំង និង​រវើរវាយ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.medicalnewstoday.com/articles/bacterial-infection-symptoms

កំណែ​ប្រែបច្ចុប្បន្ន

21/05/2021

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ឃើញ​ទឹកឃ្មុំផ្អែមៗ តិចច្រឡំឲ្យទារកក្រោម ១ ឆ្នាំញ៉ាំ ប្រយ័ត្នគ្រោះថ្នាក់

សញ្ញា ៨យ៉ាងលើបបូរមាត់ ប្រាប់ពីបញ្ហាសុខភាពយើង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 21, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម