និយមន័យ
១- អ្វីជាការធ្វើតេស្តជំងឺគ្រុនឈាម?
គ្រុនឈាម ជាជំងឺកើតដោយសារមូសខាំ ច្រើនកើតមាននៅតំបន់ត្រូពិច និងតំបន់ជិតត្រូពិច។ បើស្ថានភាពជំងឺក្នុងកម្រិតស្រាល នឹងធ្វើឲ្យមានគ្រុនក្តៅខ្លាំង រមាស់ និងឈឺសាច់ដុំ និងសន្លាក់។ គ្រុនឈាមធ្ងន់ធ្ងរ គេហៅថាគ្រុនឈាម Hemorrhagic អាចបណ្តាលឲ្យហូរឈាមធ្ងន់ធ្ងរ ធ្លាក់ចុះសម្ពាធឈាម និងស្លាប់ភ្លាមៗតែម្តង។
ធ្វើរោគវិនិច្ឆ័យជំងឺគ្រុនឈាម អាចពិបាក ព្រោះរោគសញ្ញាងាយច្រឡំជាមួយជំងឺផ្សេងៗទៀត ដូចជាជំងឺគ្រុនចាញ់ ជំងឺ Leptospirosis (បង្កដោយបាក់តេរី Leptospira) និងជំងឺគ្រុនពោះវៀន។ ធ្វើតេស្ដរកមេរោគគ្រុនឈាម ត្រូវបានកំណត់ដោយរោគសញ្ញា និងការប៉ះពាល់ថ្មីៗជាមួយវីរុសគ្រុនឈាម។
២- តេស្តជំងឺគ្រុនឈាមធ្វើឡើងដើម្បីអ្វី?
ការធ្វើតេស្ត អាចធ្វើនៅពេលអ្នកជំងឺមានរោគសញ្ញាទាក់ទងជំងឺគ្រុនឈាម ខណៈរោគសញ្ញាសំខាន់ៗមួយចំនួនមាន៖
– ក្តៅខ្លួនខ្លាំងភ្លាមៗ (៤០ អង្សារសេ)
– ឈឺក្បាលធ្ងន់ធ្ងរ ឬឈឺចាប់នៅក្នុងភ្នែក
– ឈឺសន្លាក់ សាច់ដុំ ឬឆ្អឹង
– ហូរឈាមតាមអញ្ចាញធ្មេញ និងច្រមុះ
– ងាយជាំ
– ចំនួនកោសិកាឈាមសធ្លាក់ចុះ។
ការធ្វើតេស្តម៉ូលេគុល (Molecular testing) នឹងត្រូវធ្វើអំឡុងពេលមួយសប្តាហ៍ ក្រោយចាប់ផ្តើមចេញរោគសញ្ញា ដើម្បីរកមើលពីការចម្លងរោគស្រួចស្រាល ឯការធ្វើតេស្តរកអង់ទីករ (antibody testing ) នឹងធ្វើក្រោយពីចេញរោគសញ្ញាយ៉ាងតិចបាន ៤ ថ្ងៃ។ ប្រសិនធ្វើតេស្តអង់ទីកររួចរាល់ នៅពេទ្យនឹងប្រមូលសំណាកឈាមបន្ថែម ក្រោយចេញរោគសញ្ញាបានពីរសប្តាហ៍ ដើម្បីកំណត់ថាកម្រិតអង់ទីករកើនឡើង ឬអត់។
កត្តាគួរប្រុងប្រយ័ត្ន
៣- គួរដឹងអ្វីខ្លះមុនធ្វើតេស្តជំងឺគ្រុនឈាម?
ការធ្វើអង់ទីករសម្រាប់ជំងឺគ្រុនឈាម អាចមានលក្ខណៈវិជ្ជមាន បើយើងឆ្លងមេរោគ ជាមេរោគផ្សេងទៀត ដូចជាវីរុស West Nile ជាដើម។ ត្រូវថែទាំសុខភាព និងធ្វើរោគវិនិច្ឆ័យដោយគិតលើលទ្ធផលធ្វើតេស្តមនុស្សរៀងៗខ្លួន ប្រវត្តិជំងឺ និងប្រវត្តិធ្វើដំណើរក្នុងពេលថ្មីៗ។
គ្មានមន្ទីរពិសោធន៍ណាមួយ អាចទស្សទាយពីដំណើរការវិវត្ត ទៅជាទម្រង់ធ្ងន់ធ្ងរនៃការឆ្លងមេរោគនេះទេ ប៉ុន្តែអ្នកធ្លាប់ឆ្លងជំងឺគ្រុនឈាមពីមុន គឺមានហានិភ័យខ្ពស់វិវត្តទៅជាជំងឺគ្រុនឈាមកម្រិតធ្ងន់ធ្ងរ ពេលមានការឆ្លងមេរោគជាលើកទី ២។
ដំណើរការធ្វើតេស្ត
៤- គួរត្រៀមអ្វីខ្លះមុខពេលធ្វើតេស្ត?
ការធ្វើតេស្តនេះ មិនតម្រូវឲ្យមានការរៀបចំអ្វីជាក់លាក់នោះទេ។ បើក្តីកង្វល់ ឬមន្ទិលសង្ស័យ សូមទៅធ្វើការពិគ្រោះជាមួយវេជ្ជបណ្ឌិត។
៥- មានអ្វីកើតឡើងអំឡុងពេលធ្វើតេស្ត?
តេស្តជំងឺគ្រុនឈាម ត្រូវធ្វើតាមរបៀបធ្វើតេស្តឈាមស្តង់ដារ មានន័យថា គេត្រួវយកគំរូឈាមទៅវិភាគនៅមន្ទីរពិសោធន៍ ខណៈប្រភេទធ្វើតេស្តចម្បងមាន ២៖
– Molecular testing (ប្រតិកម្មចង្វាក់ Polymerase PCR)៖ តេស្តប្រភេទនេះ ដើម្បីរកមើលហ្សែនមានផ្ទុកវីរុសជំងឺគ្រុនឈាម អំឡុងសប្តាហ៍ទី១ បន្ទាប់ពីមានរោគសញ្ញាលេចឡើង (គ្រុនក្តៅ) និងដើម្បីកំណត់ពី Serotypes ទាំង ៤ ដែលបង្កឲ្យឆ្លងមេរោគ។ ធ្វើតេស្តប្រភេទ RT-PCR អាចរកឃើញជំងឺគ្រុនឈាម និងវីរុសពីរប្រភេទផ្សេងទៀត ដែលសុទ្ធសឹងចម្លងដោយសារមូស គឺមេរោគ ហ្ស៊ីកា (Zika) និង Chikungunya ក៏ដូចជាកំណត់ការព្យាបាលមេរោគទាំង ៣ ប្រភេទសនេះ។
មានតែមន្ទីរពិសោធន៍សុខភាពសាធារណៈមួយចំនួនប៉ុណ្ណោះ អាចធ្វើតេស្តនេះ ហើយបីទោះជាតេស្តនេះមិនមាននៅក្នុងមន្ទីរពេទ្យ ឬគ្លីនិកក៏ដោយ ប៉ុន្តែអ្នកថែទាំសុខភាពអាចចេញវេជ្ជបញ្ជាឲ្យយើងអាចធ្វើតេស្តតាមរយៈមន្ទីរសុខាភិបាលរដ្ឋបាល ហើយលទ្ធផលអាចចំណាយពេលពី ៤ ទៅ ២ សប្តាហ៍។ តេស្តម៉ូលេគុល គឺមិនអាចរកឃើញវីរុសទេ ក្នុងករណីបើរោគសញ្ញាជំងឺលេចចេញរយៈពេល ៧ ថ្ងៃ ហើយបើលទ្ធផលនៃតេស្ត PCR អវិជ្ជមាន យើងអាចធ្វើតេស្តអង់ទីករ ដើម្បីជួយកំណត់រោគវិនិច្ឆ័យ។
– តេស្តអង់ទីករ Antibody tests៖ តេស្តនេះ ត្រូវប្រើជាទូទៅ ដើម្បីជួយធ្វើរោគវិនិច្ឆ័យការរោគឆ្លងបច្ចុប្បន្ន ឬថ្មីៗ។ មានអង់ទីករខុសគ្នាពីរប្រភេទ ដែលបង្កើតឡើងដោយរាងកាយយើង ដើម្បីឆ្លើយតបនឹងការឆ្លងមេរោគជំងឺគ្រុនឈាម គឺ IgG និង IgM។ ការធ្វើរោគវិនិច្ឆ័យ ត្រូវរួមបញ្ចូលគ្នា ពីព្រោះប្រព័ន្ធភាពស៊ាំក្នុងរាងកាយយើង បង្កើតអង់ទីករផ្សេងៗគ្នា អំឡុងពេលមានជំងឺ។ អង់ទីករ IgM ត្រូវបានផលិតមុនគេ តេស្តនេះមានប្រសិទ្ធភាពបំផុត ក្រោយការឆ្លងមេរោគយ៉ាងហោចណាស់ ៧-១០ ថ្ងៃ។ ឈាមនឹងកើនឡើងក្នុងរយៈពេល ២-៣ សប្តាហ៍បន្ទាប់មក នឹងថយចុះវិញតាមលំដាប់។ ២-៣ ខែបន្ទរាប់ អង់ទីករ IgM ធ្លាក់ចុះក្រោមកម្រិតអាចរកឃើញមេរោគ អង់ទីករ IgG ត្រូវបានផលិតឡើងក្នុងរយៈពេលយឺត ដើម្បីឆ្លើយតបនឹងការឆ្លងមេរោគ។ ជាធម្មតា កម្រិតបានកើនឡើងពេលមានការឆ្លងមេរោគស្រួចស្រាល ស្ថិរភាពនៃមេរោគ និងបន្តកើតក្នុងរយៈពេលវែង។
អ្នកជំងឺបានប៉ះពាល់នឹងវីរុស មុនពេលមានការឆ្លងមេរោគនេះ ត្រូវធ្វើការរក្សាកម្រិតអង់ទីករ IgG នៅក្នុងឈាម ព្រោះវាអាចប៉ះពាល់ដល់ការបកស្រាយលទ្ធផលធ្វើរោគវិនិច្ឆ័យបាន។
៦- មានអ្វីកើតឡើងក្រោយធ្វើតេស្ត?
ធ្វើតេស្តនេះ មិនត្រូវការការថែទាំពិសេសណាមួយទេ។ បន្ទាប់ពីធ្វើតេស្តរួច យើងអាចបន្តសកម្មភាពប្រចាំថ្ងៃបាន លុះត្រាតែមានការណែនាំពីគ្រូពេទ្យ។
ប្រសិនជាមានចម្ងល់ណាមួយ ពាក់ព័ន្ធការធ្វើតេស្តជំងឺគ្រុនឈាម សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតដើម្បីទទួលបានការណែនាំបន្ថែម។
លទ្ធផល
៧- លទ្ធផលតេស្ត
– តេស្តម៉ូលេគុល Molecular testing៖ ការធ្វើតេស្ត PCR ដែលរកឃើញវត្តមានវីរុស ត្រូវបានគេចាត់ទុកថាជាវិធីសាស្រ្តសម្រាប់ធ្វើរោគវិនិច្ឆ័យល្អបំផុត។ លទ្ធផលវិជ្ជមានពីតេស្ត PCR ត្រូវបានគេចាត់ទុកថាជាការសន្និដ្ឋាន ខណៈលទ្ធផលអវិជ្ជមាន អាចបង្ហាញថាយើងមិនមានឆ្លងមេរោគទេ ឬថាកម្រិតមេរោគក្នុងខ្លួនទាបពេក មិនអាចរកឃើញ ហើយករណីនេះ អាចកើតឡើង បើការធ្វើតេស្តធ្វើបន្ទាប់ឆ្លងមេរោគបាន ៧ ថ្ងៃ។ លើលទ្ធផល PCR អវិជ្ជមាន ត្រូវតាមដានបន្ថែមតាមរយៈការធ្វើតេស្តអង់ទីករ។
– តេស្តអង់ទីករ Antibody testing៖ អាចវិជ្ជមាន ឬអវិជ្ជមាន ក៏ដូចជាមានវត្តមានអង់ទីករ IgG ឬ IgM ស្ថិតក្នុងកម្រិតទាប។
ធ្វើតេស្ត IgM និង IgG វិជ្ជមាននៅក្នុងគំរូឈាមដំបូង មានន័យថាយើងទំនងបានឆ្លងមេរោគគ្រុនឈាមរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ តេស្តអង់ទីករ IgM អាចមានលក្ខណៈវិជ្ជមាន បើយើងបានឆ្លងមេរោគស្រដៀងគ្នា ដូចជាមេរោគ Chikungunya។ ក្នុងករណីការធ្វើតេស្តអង់ទីករ IgM ដំបូងមានលក្ខណៈវិជ្ជមាន ការធ្វើតេស្តលើកទីពីរ គេហៅថា Plaque Reduction Neutralization Test (PRNT) ប្រើដើម្បីបញ្ជាក់ពីវត្តមានអង់ទីករមេរោគជំងឺគ្រុនឈាម និងដើម្បីជួយទប់ស្កាត់ការឆ្លងមេរោគផ្សេងៗ។
បើតេស្ត IgG មានលក្ខណៈវិជ្ជមាន ប៉ុន្តែ IgM មានកម្រិតទាប ឬអវិជ្ជមាននោះ យើងប្រហែលជាមានការឆ្លងមេរោគណាមួយនាពេលកន្លងមក។ ប្រសិនបើកម្រិតអង់ទីករ IgG មានការកើនឡើង ៤ ដង ឬខ្ពស់ជាងនេះ (ឧទាហរណ៍ តេស្ត ១:៤ ដល់ តេស្ត ១:៦៤) រវាងគំរូឈាមដំបូង និងគំរូទើបយកបានចន្លោះ ២-៤ សប្តាហ៍ ក្រោយយើងគិតថាមានការឆ្លងមេរោគ។
ការធ្វើតេស្តន៍អវិជ្ជមានចំពោះអង់ទីករ IgM និងIgG មានន័យថា យើងមិនបានឆ្លងមេរោគគ្រុនឈាម និងមិនមានចេញរោគសញ្ញាបណ្តាលមកពីមូលហេតុផ្សេងទៀតទេ ឬកម្រិតអង់ទីករមានកម្រិតទាបពេក ក្នុងការវាស់វែងរកចំនួនមេរោគ ប៉ុន្តែករណីនេះ យើងនៅតែអាចមានជំងឺគ្រុនឈាមបាន។ករណីនេះ អាចដោយសារយើងឆាប់ពិនិត្យពេក ក្រោយប៉ះពាល់ទៅនឹងមេរោគ ដែលជាប់ទាក់ទងនឹងការផលិតអង់ទីករដែលអាចរកឃើញ។
អាស្រ័យទៅលើមន្ទីរពេទ្យ និងមន្ទីពិសោធន៍ ធម្មតាតេស្តជំងឺគ្រុនឈាម មានភាពខុសៗគ្នា។ សូមពិគ្រោះជាមួយគ្រូពេទ្យពីលទ្ធផលតេស្ត។
[embed-health-tool-bmi]