backup og meta

នៅកម្ពុជាអត្រាផ្ទុកមេរោគអេដស៍ក្នុងចំណោមមនុស្សពេញវ័យថយចុះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 21, 2021

    នៅកម្ពុជាអត្រាផ្ទុកមេរោគអេដស៍ក្នុងចំណោមមនុស្សពេញវ័យថយចុះ

    អត្រាអ្នកផ្ទុកមេរោគអេដស៍ក្នុងចំណោមមនុស្សពេញវ័យ អាយុ ១៥-៤៩ឆ្នាំ បានថយចុះពី ០,៨% នៅឆ្នាំ ២០១០ មកនៅត្រឹម ០,៥% នៅឆ្នាំ ២០១៩។ ចំណែកចំនួនអ្នកស្លាប់គ្រប់វ័យដោយសារជំងឺអេដស៍បានថយចុះដែរ គឺថយពីប្រមាណ ២.៣០០នាក់ នៅឆ្នាំ ២០១០ មកត្រឹមប្រមាណ ១.៣០០ នាក់ ក្នុងឆ្នាំ ២០១៩។ នេះបើតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។

    នៅក្នុងរបាយការណ៍នោះក៏បានបញ្ជាក់ដែរថា ចំនួនអ្នកឆ្លងថ្មីគ្រប់វ័យ បានថយចុះពីប្រមាណ ១.៩០០ នាក់ នៅឆ្នាំ ២០១០ មកនៅត្រឹមប្រមាណ ៧៨០ នាក់ នៅឆ្នាំ ២០១៩

    នៅក្នុងសារលិខិតរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ថ្ងៃទី ១ ធ្នូ ២០២០ ដែលស្រង់របាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បច្ចុប្បន្នកម្ពុជាមានចំនួនផ្ទុកមេរោគអេដស៍គ្រប់វ័យមានប្រមាណ ៧៣.០០០ នាក់ ក្នុងនោះ ៨៤% បានធ្វើតេស្តឈាមដឹងពិតប្រាកដថា មានផ្ទុកមេរោគអេដស៍ ១០០% បាន​ទទួល​សេវា​ព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍ និង​៩៦% ទទួល​បាន​ប្រសិទ្ធភាព​នៃ​ការ​ព្យាបាល​នាំ​ឲ្យ​មាន​សុខភាព​ល្អ។

    ទោះបីតួលេខខាងលើបង្ហាញនូវសញ្ញាវិជ្ជមានក្នុងទប់ស្កាប់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍ក្តី តែក្នុងសារលិខិតរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ ១២.០០០ នាក់ នៅមិនទាន់បានត្រលប់មកធ្វើតេស្តឈាម ដើម្បីបញ្ជាក់ពិតប្រាកដអំពីស្ថានភាពមេរោគអេដស៍នៅក្នុងខ្លួននោះទេ ខណៈអ្នកជំងឺអេដស៍មួយចំនួនទៀតបាននិងកំពុងលះបង់ការព្យាបាលឡើងវិញ។

    ជាមួយ​គ្នា​នោះ ក្រុម​បុរស​រួមភេទ​ជាមួយ​បុរស ក្រុម​បំប្លែង​ភេទ ស្ត្រី​បម្រើ​សេវា​កម្សាន្ត​សប្បាយ​មាន​ចំនួន​កើន​ឡើង និង​មាន​អត្រា​ឆ្លង​មេរោគ​អេដស៍ខ្ពស់ ដែល​នាំ​ឲ្យ​មាន​ការ​ចម្លង​មេរោគ​អេដស៍​ទៅ​ប្រជាពលរដ្ឋ​ទូទៅ​ទៀត​ផង។

    ខាង​ក្រោម​នេះ​ជា​សារ​លិខិត​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ឱកាស​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ១ ធ្នូ ២០២០។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 21, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម