backup og meta

ក្រៅពីគ្រុនឈាម ជំងឺមួយចំនួនសុទ្ធតែអាចចម្លងដោយសារមូសខាំ

ដូច​ធ្លាប់​ប្រាប់​ក្នុង​អត្ថបទ​ច្រើន​ហើយ មូស​ជា​សត្វ​ចង្រៃ មិន​ត្រឹម​តែ​រំខាន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​ចម្លង​ជំងឺ​ជា​ច្រើន​មក​លើ​យើង​បាន មិន​ត្រឹម​តែ​ ជំងឺគ្រុន​ឈាម គ្រុន​ឈិ ឬ​ស៊ីកា ប៉ុណ្ណោះ​ទេ ហេតុ​នេះ​យើង​គួរ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ពិសេស​ក្មេងៗ។ “Hello គ្រូពេទ្យ’ បង្ហាញ​ពី​ជំងឺ​មួយ​ចំនួន​ផ្សេង​ទៀត អាច​ឆ្លង​ដោយ​សារ​មូស​ខាំ ឲ្យ​គ្នា​យើង​បាន​ដឹង និង​ប្រុង​ប្រយ័ត្ន​ខ្ពស់។

១- ជំងឺ​បង្ក​ដោយ​មេរោគ​វ៉េស​នៀល (West​ Nile)

មេរោគ​វ៉េសនៀល អាច​ចម្លង​តាម​រយៈ​មូសខាំ ខណៈគ្នា​យើង​​ផ្ទុកមេរោគ​វ៉េស​នៀល កម្រ​បង្ហាញ​ចេញ​រោគ​សញ្ញា​ណា​មួយ​ណាស់។ យ៉ាង​ណា ម្នាក់​ក្នុង​ចំណោម ៥នាក់ ដែល​បាន​ឆ្លង​មេរោគ​ប្រភេទ​នេះ នឹង​ជួប​ប្រទះ​រោគ​សញ្ញា ដូច​គ្រុន​ផ្តា​សាយ។ អាការៈ​អស់​កម្លាំង បង្ក​ឡើង​ដោយ​វ៉េស​នៀល អាច​នឹង​មិន​បាត់​វិញ​នោះ​ឡើយ ដោយ​មាន​រយៈ​ពេល​យូរ ដល់​ទៅ​ជា​ច្រើន​ខែ ហើយ​ក្នុង​​ករណី​ខ្លះ មេរោគ​វ៉េសនៀល អាច​បង្ក​រោគ​ធ្ងន់​ធ្ងរ បណ្តាល​ឲ្យហើម​ខួរ​ក្បាល ឬ​រលាក​ស្រោម​ខួរ​ទៀត​ផង។ ទោះ​យ៉ាង​ណា អ្នក​ស្រាវ​ជ្រាវ​អះអាង​ថា មេរោគ​ចម្លង​ដោយ​សារ​មូស​ខាំ​ប្រភេទ​នេះ មិន​បង្ក​ឲ្យ​អ្នក​ជំងឺ​ស្លាប់​នោះ​ដែរ។

២- ជំងឺ​រលាក​ខួរ​ក្បាល

មូស​ខាំ អាច​ចម្លង​មេរោគ បង្ក​ឲ្យ​ខួរ​ក្បាល និង​ខួរ​ឆ្អឹង​ខ្នង​ជន​រងគ្រោះ​ហើម ខណៈ​បញ្ហា​ហើម​ខួរ​ក្បាល ពាក់​ព័ន្ធ​នឹង​ការ​បង្ក​រោគ​ធ្ងន់​ធ្ងរ​ដោយ​សារ​​មេរោគ​វ៉េសនៀល ជា​ប្រភេទ​មួយ​បង្ក​ជំងឺ​រលាក​ខួរ​ក្បាល។ យ៉ាង​ណា ជំងឺ​រលាក​ខួរ​ក្បាល ត្រូវ​បែង​ចែក​ជា​ច្រើន​ប្រភេទ អា​ស្រ័យ​លើ​តំបន់​យើង​រស់​នៅ និង​សភា​ប្លែក​ខុសៗ​របស់​ជំងឺ​រលាក​ខួរ​ក្បាល រួម​មាន​ជំងឺ​រលាក​ខួរ​ក្បាល​តំបន់ LaCrosse តំបន់ St. Louis រលាក​ខួរ​ឆ្អឹង​តំបន់​ខាងកើត (Eastern Equine) និង​លាក​ខួរ​ឆ្អឹង​លោក​ខាង​លិច (Western Equine) ក៏​ដូច​ជា​ជំងឺ​រលាក​ខួរ​ក្បាល​ជប៉ុន (Japanese encephalitis) ជាដើម។ ពលរដ្ឋ​ក្នុង​តំបន់​អាស៊ី​ និង​តំបន់​ប៉ាស៊ីហ្វិក​ខាង​លិច ក៏​ដូច​ជា​ប្រទេស​កម្ពុជា ដែល​ជា​រឿយៗ​កើត​ជំងឺ​រលាក​ខួរ​ក្បាល​ជប៉ុន។

រោគ​សញ្ញា​ជំងឺ​នេះ ជា​ទូទៅ​មាន គ្រុន​ក្តៅ ​និង​អាការៈ​ឈឺ​បំពង់​ក ហើយ​អាច​ធូរ​ស្រាល​ដោយ​ប្រើ​ថ្នាំ ប៉ុន្តែ​រោគ​សញ្ញា​ធ្ងន់ធ្ងរ ដូច​ជា​វង្វេង​វង្វាន់ ប្រកាច់ និង​សាច់​ដុំ​ខ្សោយ សុទ្ធ​តែ​អាច​បង្ក​ហានិភ័យ​ខូចខាត​ខួរ​ក្បាល និង​ផលវិបាក​ធ្ងន់ធ្ងរ​ដទៃ​ទៀត អាច​ឈាន​ដល់​ការ​សង្គ្រោះ​បន្ទាន់​ក៏​មាន ខណៈ​បណ្តា​ប្រទេស​ប្រឈម​ជំងឺ​រលាក​ខួរក្បាល​ជប៉ុន គឺ​មាន​វ៉ាក់សាំង​ចាក់​បង្ការ​បាន។

មូសខាំ

អត្ថបទ​ពាក់ព័ន្ធ៖

៣- ជំងឺ​គ្រុន​លឿង

ជំងឺ​គ្រុន​លឿង មិន​មែន​ជា​កង្វល់​នោះ​ឡើយ ដោយ​សារ​តែ​ប្រទេស​ក្នុង​តំបន់​ត្រូពិច​ស្ទើរ​ទាំង​អស់ រាប់​ទាំង​ទ្វីប​អាហ្វ្រិក និង​ទ្វីប​អាមេរិក ទាមទារ​អ្នក​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​នោះ ទទួល​ថ្នាំ​បង្ការ​ជំងឺ​នេះ​ជា​មុន។

៤- ជំងឺ​គ្រុន​ចាញ់

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Most Common Illnesses You Get From Mosquito Bites. http://www.webmd.com/skin-problems-and-treatments/illnesses-mosquito-bites#1. Accessed June 2, 2017.

Avoid Mosquito Bites. https://www.cdc.gov/features/stopmosquitoes/.  Accessed June 2, 2017.

កំណែ​ប្រែបច្ចុប្បន្ន

01/06/2021

អត្ថបទ​ដោយ Meng Vatana

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

គ្រាន់តែដើមឆ្នាំ ២០២០ កម្ពុជាមានករណីគ្រុនឈាមជិត ៣ ពាន់នាក់

កុំប្រហែស! មិនថាក្មេង ឬចាស់ទេ បើមានសញ្ញាទាំងនេះកើតគ្រុនឈាមហើយ


ពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ · និពន្ធដោយ Meng Vatana បាន​ធ្វើ​បច្ចុប្បន្នភាព 01/06/2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម