ជំងឺរលាកស្រោមខួរ

ជំងឺរលាកស្រោមខួរ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ ​ឬ​ឆ្លង​​ជំងឺរលាកស្រោមខួរ ​​​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ជំងឺរលាកស្រោមខួរ

​កើតជំងឺ​រលាក​ខួរ​ក្បាល​ អាចចេញ​រោគ​សញ្ញាអ្វីខ្លះ?

ជំងឺ​រលាក​ខួរ​ក្បាល​ កើត​ឡើង​ដោយ​សារ​ការ​ឆ្លងវីរុស បាក់តេរី ការ​ប្រើ​ប្រាស់​ថ្នាំ ឬ​ប្រព័ន្ធ​ការពារ​រាងកាយ​ដំណើរ​ការ​ខុស​ប្រក្រតី។ ដោយ​ជំងឺ​នេះ​ គឺ​ជា​ជំងឺ​កម្រនិង​ជា​រឿយៗ​អាច​នឹង​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ដែល​ត្រូវ​ការ​ការ​ព្យាបាល​ឲ្យ​បាន​ពេល​វេលា។ ១.តើ​ជំងឺ​រលាក​ខួរ​ក្បាល​ប៉ះពាល់​ដល់​រាង​កាយ​យ៉ាង​ដូច​ម្ដេច? ជំងឺ​រលាក​ខួរ​ក្បាល​ អាច​បណ្ដាល​ឲ្យ​ ក្ដៅ​ខ្លួន ឈឺ​ក្បាល និង​ឈឺ​កញ្ចឹងក។ ជំងឺ​នេះ​ក៏​អាច​ប៉ះ​ពាល់​ដល់​មុខ​ងារ​ខួរ​ក្បាល ដែល​ជា​ហេតុ​នាំ​ឱ្យ​មាន​ការ ភ័ន្ត​ភាំង ​និង​ការ​ផ្លាស់​ប្ដូរ​អាកប្បកិរិយា។ ក្នុង​ករណី​ខ្លះ​រោគ​សញ្ញា​រលាក​ខួរ​ក្បាល​អាច​ធ្វើ​ឲ្យ​មាន​ការ​ភ្លេច​ភ្លាំង​រយៈ​ពេល​យូរ​បន្ទាប់​ពី​ជា​ពីជំងឺ​។ ២.តើ​ជំងឺ​រលាក​ខួរ​ក្បាល​ខុស​គ្នា​ពី​ជំងឺ​រលាក​ស្រោម​ខួរ​យ៉ាង​ដូច​ម្ដេច? ករណី​ទាំង​ពីរ​នេះ​មិន​សូវ​មាន​ទេ ប៉ុន្តែ​ប្រសិន​បើ​មាន​​អាច​នឹង​​បង្ក​ជា​រោគ​សញ្ញាធ្ងន់ធ្ងរ។ ចំណុច​​​សំខាន់​ខុស​គ្នា​មួយ​ចំនួន​គឺ៖ ជំងឺ​រលាក​ខួរ​ក្បាល​ច្រើន​កើត​ឡើង​នៅ​ក្នុង​ខួរ​ក្បាល។ ជំងឺ​រលាក​ស្រោម​ខួរ​ក្បាល​ច្រើន​ប៉ះ​ពាល់​ដល់​ស្រោម​ខួរ​ដែល​ជា​ស្រទាប់​ស្ដើង​នៃ​ជាលិកា​ការពារ​ខួរ​ក្បាល​និង​ខួរ​ឆ្អឹង​ខ្នង។ ៣.មូល​ហេតុ​បង្ក ជំងឺ​រលាក​ខួរ​ក្បាល​​អាច​បង្ក​ឡើង​ដោយ​មូល​ហេតុ​ច្រើន​​រួម​មាន៖ វីរុស៖ ការ​ឆ្លង​ពី រើម ឬ enteroviruses បញ្ហា​ប្រព័ន្ធ​ការពារ​រាង​កាយ៖ ប្រព័ន្ធ​ការពារ​រាង​កាយ​អាច​វាយ​លុក​ខួរ​ក្បាល ដោយ​បង្ក​ឱ្យ​មាន​ជំងឺ​រលាក​ខួរ​ក្បាល​បាន។ បាក់តេរី ​និង​ប៉ារ៉ាស៊ីត៖ ក្នុង​ករណី​កម្រ មេរោគ​ទាំង​នេះ​អាច​បង្ក​ឱ្យ​មាន​ជំងឺ​រលាក​ខួរ​ក្បាល​ដោយ​សារ​ បាក់តេរី។   ៤.រោគ​សញ្ញា គ្នា​យើង​អាច​នឹង​មាន​រោគ​សញ្ញា​រាង​កាយ​និង​សរសៃ​ប្រសាទ។ – រោគ​សញ្ញា​រាង​កាយ​អាច​មាន៖ គ្រុន ឈឺក្បាល ឈឺ​សន្លាក់ ខ្សោយ​សាច់ដុំ ចង្អោរ រឹងក – រោគ​សញ្ញា​នៃ​ជំងឺ​រលាក​ខួរ​ក្បាល​លើ​ប្រព័ន្ធ​ប្រសាទ​អាច​មាន៖ ការ​ផ្លាស់​ប្ដូរ​ឥរិយាបថ វង្វេង​វង្វាន់ ពិបាក​ក្នុង​ការ​និយាយ ឬ​ផ្លាស់​ទី សន្លប់ បញ្ហា​នៃ​ការ​ចង​ចាំ ប្រកាច់ ចាញ់​ពន្លឺ ៥..តើពេល​ណាយើង​​គួរ​ទៅ​ជួប​ជា​មួយ​គ្រូ​ពេទ្យ? ប្រសិន​បើ​គ្នា​យើង​មាន​ការ​សង្ស័យ​គួរ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ឆាប់ ដើម្បី​បានឱកាស​ជាសះស្បើយលឿន​ដែរ​។ ក្នុង​ករណី​សន្លប់ ឬ​ប្រកាច់ ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​បន្ទាន់​។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ