brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

​កើតជំងឺ​រលាក​ខួរ​ក្បាល​ អាចចេញ​រោគ​សញ្ញាអ្វីខ្លះ?

ជំងឺ​រលាក​ខួរ​ក្បាល​ កើត​ឡើង​ដោយ​សារ​ការ​ឆ្លងវីរុស បាក់តេរី ការ​ប្រើ​ប្រាស់​ថ្នាំ ឬ​ប្រព័ន្ធ​ការពារ​រាងកាយ​ដំណើរ​ការ​ខុស​ប្រក្រតី។ ដោយ​ជំងឺ​នេះ​ គឺ​ជា​ជំងឺ​កម្រនិង​ជា​រឿយៗ​អាច​នឹង​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ដែល​ត្រូវ​ការ​ការ​ព្យាបាល​ឲ្យ​បាន​ពេល​វេលា។

​កើតជំងឺ​រលាក​ខួរ​ក្បាល​ អាចចេញ​រោគ​សញ្ញាអ្វីខ្លះ?

១.តើ​ជំងឺ​រលាក​ខួរ​ក្បាល​ប៉ះពាល់​ដល់​រាង​កាយ​យ៉ាង​ដូច​ម្ដេច?

ជំងឺ​រលាក​ខួរ​ក្បាល​ អាច​បណ្ដាល​ឲ្យ​ ក្ដៅ​ខ្លួន ឈឺ​ក្បាល និង​ឈឺ​កញ្ចឹងក។ ជំងឺ​នេះ​ក៏​អាច​ប៉ះ​ពាល់​ដល់​មុខ​ងារ​ខួរ​ក្បាល ដែល​ជា​ហេតុ​នាំ​ឱ្យ​មាន​ការ ភ័ន្ត​ភាំង ​និង​ការ​ផ្លាស់​ប្ដូរ​អាកប្បកិរិយា។ ក្នុង​ករណី​ខ្លះ​រោគ​សញ្ញា​រលាក​ខួរ​ក្បាល​អាច​ធ្វើ​ឲ្យ​មាន​ការ​ភ្លេច​ភ្លាំង​រយៈ​ពេល​យូរ​បន្ទាប់​ពី​ជា​ពីជំងឺ​។

២.តើ​ជំងឺ​រលាក​ខួរ​ក្បាល​ខុស​គ្នា​ពី​ជំងឺ​រលាក​ស្រោម​ខួរ​យ៉ាង​ដូច​ម្ដេច?

ករណី​ទាំង​ពីរ​នេះ​មិន​សូវ​មាន​ទេ ប៉ុន្តែ​ប្រសិន​បើ​មាន​​អាច​នឹង​​បង្ក​ជា​រោគ​សញ្ញាធ្ងន់ធ្ងរ។ ចំណុច​​​សំខាន់​ខុស​គ្នា​មួយ​ចំនួន​គឺ៖

  • ជំងឺ​រលាក​ខួរ​ក្បាល​ច្រើន​កើត​ឡើង​នៅ​ក្នុង​ខួរ​ក្បាល។
  • ជំងឺ​រលាក​ស្រោម​ខួរ​ក្បាល​ច្រើន​ប៉ះ​ពាល់​ដល់​ស្រោម​ខួរ​ដែល​ជា​ស្រទាប់​ស្ដើង​នៃ​ជាលិកា​ការពារ​ខួរ​ក្បាល​និង​ខួរ​ឆ្អឹង​ខ្នង។

៣.មូល​ហេតុ​បង្ក

ជំងឺ​រលាក​ខួរ​ក្បាល​​អាច​បង្ក​ឡើង​ដោយ​មូល​ហេតុ​ច្រើន​​រួម​មាន៖

  • វីរុស៖ ការ​ឆ្លង​ពី រើម ឬ enteroviruses
  • បញ្ហា​ប្រព័ន្ធ​ការពារ​រាង​កាយ៖ ប្រព័ន្ធ​ការពារ​រាង​កាយ​អាច​វាយ​លុក​ខួរ​ក្បាល ដោយ​បង្ក​ឱ្យ​មាន​ជំងឺ​រលាក​ខួរ​ក្បាល​បាន។
  • បាក់តេរី ​និង​ប៉ារ៉ាស៊ីត៖ ក្នុង​ករណី​កម្រ មេរោគ​ទាំង​នេះ​អាច​បង្ក​ឱ្យ​មាន​ជំងឺ​រលាក​ខួរ​ក្បាល​ដោយ​សារ​ បាក់តេរី។

ឈឺក្បាលប្រកាំង

៤.រោគ​សញ្ញា

គ្នា​យើង​អាច​នឹង​មាន​រោគ​សញ្ញា​រាង​កាយ​និង​សរសៃ​ប្រសាទ។

– រោគ​សញ្ញា​រាង​កាយ​អាច​មាន៖

– រោគ​សញ្ញា​នៃ​ជំងឺ​រលាក​ខួរ​ក្បាល​លើ​ប្រព័ន្ធ​ប្រសាទ​អាច​មាន៖

  • ការ​ផ្លាស់​ប្ដូរ​ឥរិយាបថ
  • វង្វេង​វង្វាន់
  • ពិបាក​ក្នុង​ការ​និយាយ ឬ​ផ្លាស់​ទី
  • សន្លប់
  • បញ្ហា​នៃ​ការ​ចង​ចាំ
  • ប្រកាច់
  • ចាញ់​ពន្លឺ

៥..តើពេល​ណាយើង​​គួរ​ទៅ​ជួប​ជា​មួយ​គ្រូ​ពេទ្យ?

ប្រសិន​បើ​គ្នា​យើង​មាន​ការ​សង្ស័យ​គួរ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ឆាប់ ដើម្បី​បានឱកាស​ជាសះស្បើយលឿន​ដែរ​។ ក្នុង​ករណី​សន្លប់ ឬ​ប្រកាច់ ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​បន្ទាន់​។

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ឃ្លាំង សុខបញ្ញា · កែ 29/09/2021