លម្អិតពីជំងឺ Zika (ជំងឺហ្ស៊ីកា)
និយមន័យ ១- អ្វីជាជំងឺហ្ស៊ីកា? ជំងឺហ្ស៊ីកា ជាប្រភេទជំងឺបង្កឡើងដោយសារមេរោគហ្ស៊ីកា កើតឡើងឆ្លងតាមរយៈសត្វមូសខាំ។ ជំងឺនេះ ភាគច្រើនគេឃើញមាននៅតាមតំបន់ត្រូពិក និងប្រទេសជុំវិញតំបន់នោះ ខណៈមូសភ្នាក់ងារចម្លងជំងឺហ្ស៊ីកា តាមរយៈការជញ្ជក់ឈាមមានជំងឺ រួចចម្លងទៅមនុស្សម្នាក់ផ្សេងទៀត។ ២- ជំងឺហ្ស៊ីកាកើតឡើងញឹកញាប់ដែរទេ? ជំងឺហ្ស៊ីកា ឧស្សាហ៍ជួបប្រទះណាស់ ហើយគេគ្រប់គ្រងបាន ដោយកាត់បន្ថយកត្តាប្រឈមរបស់ជំងឺ។ រោគសញ្ញា ៣ – ជំងឺហ្ស៊ីកាមានរោគសញ្ញាអ្វីខ្លះ? ជាទូទៅ មនុស្សភាគច្រើនកើតជំងឺនេះ គឺជាសះស្បើយពីរោគសញ្ញាដោយខ្លួនឯង ក្នុងរយៈពេល ១ សប្ដាហ៍ ហើយករណីជាច្រើន មិនលេចឡើងជារោគសញ្ញានោះទេ។ ប៉ុន្តែរោគសញ្ញាជំងឺឧស្សាហ៍ជួបប្រទះជាងគេមានដូចជា៖ – ក្ដៅខ្លួន – កន្ទួលរមាស់លើស្បែក – ឈឺសន្លាក់ – ឈឺក្បាល – ឡើងក្រហមភ្នែក។ ជំងឺបង្កដោយមេរោគហ្ស៊ីកា គ្រោះថ្នាក់ណាស់ បើឆ្លងទៅលើទារក និងកុមារ។ ទារកក្នុងផ្ទៃមានផ្ទុកមេរោគនេះ ច្រើនតែកើតមកមិនពេញលក្ខណៈដូចជា៖ – ភ្នែកកើតមកខុសប្រក្រតី – ថ្លង់ – វិបត្តិអំឡុងពេលកំពុងលូតលាស់ក្នុងផ្ទៃ – ខួរក្បាលតូច – ខួរក្បាលខុសប្រក្រតី។ បើឲមានសញ្ញាដូចបានរៀបរាប់ខាងលើ សូមរួសរាន់ទៅជួបគ្រូពេទ្យ។ ៤- គួរទៅជួបពេទ្យពេលណា? ក្នុងករណីមានចម្ងល់ ឬមានរោគសញ្ញាមិនប្រក្រតី សង្ស័យថាមានជំងឺហ្ស៊ីកា សូមពិគ្រោះជាមួយគ្រូពេទ្យ ព្រោះថាការឆ្លើយតបទៅនឹងជំងឺចំពោះរាងកាយមនុស្សម្នាក់ៗ គឺខុសៗគ្នា។ មូលហេតុបង្ក ៥- មូលហេតុបង្កឲ្យកើតជំងឺហ្ស៊ីកាមានអ្វីខ្លះ? ជំងឺហ្ស៊ីការ បណ្ដាលមកពីមេរោគហ្ស៊ីកា ដោយមូលហេតុចម្បង គឺឆ្លងតាមរយៈមូសខាំ។ នៅឆ្នាំ១៩៤៧ ក្នុងប្រទេសអ៊ុយហ្គាន់ដា មេរោគនេះបានរកឃើញដំបូងឡើងនៅក្នុងប្រភេទមូសដែលបង្កជាជំងឺគ្រុនឈាម គ្រុនលឿង និងគ្រុនឈិ។មូសចម្លងមេរោគទៅក្នុងរាងកាយយើងបាន […]