ជំងឺហ្ស៊ីកា

ជំងឺហ្សីកា​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​​ជំងឺឆ្លង ហ្សីកា ​​​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ជំងឺហ្ស៊ីកា

លម្អិតពីជំងឺ Zika (ជំងឺហ្ស៊ីកា)

និយមន័យ ១- អ្វី​ជា​​ជំងឺ​ហ្ស៊ីកា? ជំងឺ​ហ្ស៊ី​កា ជា​ប្រភេទ​ជំងឺ​បង្ក​ឡើង​ដោយ​សារ​មេរោគ​ហ្ស៊ីកា កើត​ឡើងឆ្លង​តាម​រយៈ​សត្វ​មូស​ខាំ។ ជំងឺនេះ ភាគ​ច្រើន​គេ​ឃើញ​មាន​នៅ​តាម​តំបន់​ត្រូពិក ​និង​ប្រទេស​ជុំវិញ​តំបន់នោះ ខណៈ​មូស​ភ្នាក់​ងារ​ចម្លង​ជំងឺ​ហ្ស៊ីកា តាម​រយៈការ​​ជញ្ជក់​ឈាមមានជំងឺ​ រួច​ចម្លង​ទៅ​មនុស្ស​ម្នាក់ផ្សេង​ទៀត។ ២- ជំងឺ​ហ្ស៊ីកា​កើត​ឡើង​ញឹក​ញាប់​ដែរទេ? ជំងឺ​ហ្ស៊ី​កា ឧស្សាហ៍​ជួប​ប្រទះណាស់ ​ហើយ​គេ​គ្រប់គ្រងបាន ​ដោយ​កាត់​បន្ថយ​កត្តា​ប្រឈម​របស់​ជំងឺ។ រោគ​សញ្ញា ៣ – ជំងឺហ្ស៊ីកា​មាន​រោគ​សញ្ញា​អ្វី​ខ្លះ? ជា​ទូទៅ មនុស្ស​​ភាគ​ច្រើនកើត​ជំងឺ​នេះ ​គឺ​ជា​សះ​ស្បើយ​ពី​រោគ​សញ្ញា​ដោយ​ខ្លួន​ឯង ​ក្នុង​រយៈពេល​ ១​ សប្ដាហ៍ ហើយ​ករណី​ជា​ច្រើន​ មិន​លេច​ឡើង​ជា​រោគ​សញ្ញា​នោះ​ទេ។ ប៉ុន្តែរោគ​សញ្ញា​ជំងឺ​ឧស្សាហ៍​ជួប​ប្រទះ​ជាង​គេមាន​ដូច​ជា៖ – ក្ដៅ​ខ្លួន – កន្ទួល​រមាស់​លើ​ស្បែក – ឈឺ​សន្លាក់ – ឈឺ​ក្បាល – ឡើង​ក្រហម​ភ្នែក។ ជំងឺ​បង្ក​ដោយ​មេរោគ​ហ្ស៊ី​កា ​គ្រោះ​ថ្នាក់​ណាស់​ បើ​ឆ្លង​ទៅ​លើ​ទារក​ និង​កុមារ។ ទារក​ក្នុង​ផ្ទៃ​មាន​ផ្ទុក​មេរោគ​នេះ​ ច្រើន​តែ​កើត​មក​មិន​ពេញ​លក្ខណៈ​ដូចជា​៖ – ភ្នែក​​កើត​មក​ខុស​ប្រក្រតី – ថ្លង់ – វិបត្តិ​អំឡុង​ពេល​កំពុងលូតលាស់​ក្នុង​ផ្ទៃ – ខួរ​ក្បាល​តូច – ខួរ​ក្បាល​ខុស​ប្រក្រតី។ បើ​ឲមាន​សញ្ញា​ដូច​បាន​រៀប​រាប់​ខាង​លើ ​សូម​រួសរាន់​ទៅ​ជួប​គ្រូពេទ្យ។ ៤- គួរ​ទៅ​ជួប​ពេទ្យ​ពេល​ណា?  ក្នុង​ករណី​មាន​ចម្ងល់​ ឬ​មាន​រោគ​សញ្ញា​មិន​ប្រក្រតី​ សង្ស័យ​ថា​មាន​ជំងឺ​ហ្ស៊ីកា សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ព្រោះ​ថា​ការ​ឆ្លើយតប​ទៅ​នឹង​ជំងឺចំពោះ​រាងកាយ​​មនុស្ស​ម្នាក់ៗ គឺ​ខុសៗ​គ្នា។ មូលហេតុបង្ក ៥- មូលហេតុ​បង្ក​ឲ្យ​កើត​ជំងឺ​ហ្ស៊ីកា​មាន​អ្វី​ខ្លះ? ជំងឺហ្ស៊ីការ បណ្ដាល​មក​ពី​មេរោគ​ហ្ស៊ីកា ដោយ​មូល​ហេតុ​ចម្បង​ ​គឺ​ឆ្លង​តាម​រយៈ​មូស​ខាំ។ នៅ​ឆ្នាំ​១៩៤៧ ក្នុងប្រទេស​អ៊ុយហ្គាន់ដា មេរោគ​នេះ​បាន​រក​ឃើញ​ដំបូង​ឡើង​នៅ​ក្នុង​ប្រភេទ​មូសដែលបង្ក​ជា​ជំងឺ​គ្រុន​ឈាម​ គ្រុន​លឿង និង​គ្រុនឈិ។មូស​ចម្លងមេរោគ​ទៅ​ក្នុង​រាងកាយ​យើង​បាន​ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស