រូបភាព៖ CDC
ក្រោយព្រឹត្តិការណ៍ ៣ វិច្ឆិកា ក្រសួងសុខាភិបាលកម្ពុជាបានចេញវិធានការសំខាន់ៗនៃការធ្វើចត្តាឡីស័កសារជាថ្មី ដែលក្នុងនោះមាន ១០ ចំណុចសំខាន់ៗ។ ក្រសួងបានបញ្ជាក់ថា បុគ្គលដែលមិនអនុវត្តតាមវិធានការសុខាភិបាលក្នុងការធ្វើចត្តាឡីស័ក ត្រូវទទួលពិន័យអន្តរការណ៍ជាទឹកប្រាក់ពី ២០០,០០០ រៀល ដល់ ១,០០០,០០០ រៀល និងត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន។
១. នៅក្នុងផ្ទះដាច់ដោយឡែកគ្រប់ពេលជារៀងរាល់ថ្ងៃ ក្នុងរយៈពេល ១៤ ថ្ងៃ
២. តាមដានរោគសញ្ញានៃជំងឺ
៣. នៅដាច់ដោយឡែកពីសមាជិកគ្រួសារ
៤. ប្រើសម្ភារៈដោយឡែកពីសមាជិកគ្រួសារ
៥. លាងដៃជាមួយសាប៊ូ និងទឹកស្អាតឲ្យបានញឹកញាប់
៦. ខ្ទប់មាត់ច្រមុះ នៅពេលក្អក ឬកណ្តាស់
៧. បរិភោគអាហារដែលចម្អិនបានល្អ
៨. អនាម័យក្នុងកន្លែងរស់នៅ និងរក្សាអារម្មណ៍នឹងនរ
៩. បញ្ចប់ការអនុវត្តចត្តាឡីស័ក
១០. ទំនាក់ទំនងក្នុងករណីចាំបាច់ និងបន្ទាន់។
ខាងក្រោមនេះជាវិធានការសំខាន់ៗ នៃការធ្វើចត្តាឡីស័ក លម្អិតទាំង ១០ ចំណុច ចេញដោយក្រសួងសុខាភិបាល។
[embed-health-tool-bmi]