រូបភាព៖ ស្នងការនគរបាលរាជធានីភ្នំពេញ
មានការផ្សព្វផ្សាយ និងចែកចាយព័ត៌មាន ថា ស្ត្រីដែលឆ្លង COVID-19 និងជាភរិយាឯកឧត្តម ឆែម សាវុធ អគ្គនាយកពន្ធនាគាររូបនេះ ជាអ្នកទើបមកពីអាមេរិក តែមិនព្រមធ្វើចត្តាឡីស័ក ១៤ថ្ងៃ បែរជាដើរហើរពេញប្រទេស។
ចំពោះការផ្សព្វផ្សាយខាងលើនេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានឆ្លើបតបថា នេះមិនមែនជាពេលដែលត្រូវរកខុសត្រូវនោះទេ គឺជាពេលវេលាដែលខ្មែរត្រូវរួបរួមគ្នាស្តាប់តាមការណែនាំរបស់សម្តេចតេជោ និងរបស់ក្រសួងសុខាភិបាល ឲ្យបានគ្រប់ៗគ្នា ដេីម្បីកម្ពុជាឆ្លងកាត់នូវព្រឹត្តិការណ៌ដ៏ស្មុគស្មាញថ្មីមួយនេះ។
“ខ្ញុំសុំលេីកដៃអង្វរលោកអ្នកទាំងអស់ សូមមេត្តាកុំរុញឲ្យខ្លោច កុំរោចឲ្យឆៅអី កុំគិតរកកំហុសទម្លាក់ដាក់អ្នកនេះអ្នកនោះអីណា ។ អ្វីដែលសំខាន់បំផុតនៅពេលនេះ គឺបុគ្គលគ្រប់រូបចាំបាច់ត្រូវអនុវត្តវិធានការការពារខ្លួនឲ្យបានខ្ជាប់ខ្ជួនមែនទែន ធ្វេីយ៉ាងណាកុំឲ្យមានការចម្លងមកខ្លួនឯង កុំឲ្យពីបុគ្គលម្នាក់ចម្លងទៅបុគ្គលម្នាក់ទៀត និងកុំឲ្យចម្លងក្នុងសហគមន៌”។
ចំណែកលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលវិញបានថ្លែងប្រាប់ Fresh News ដោយច្រានចោលព័ត៌មានដែលបានបំពុលថា «ភរិយាអគ្គនាយកពន្ធនាគារទើបត្រឡប់មកពីសហរដ្ឋអាមេរិក»។ លោកជំទាវបញ្ជាក់ថា អ្នកបំភ្លៃព័ត៌មានញុះញង់បែបនេះ គឺមានចេតនាបង្កចលាចលសង្គមកម្ពុជា លោកជំទាវស្នើឲ្យកម្លាំងសមត្ថកិច្ចតាមស្រាវជ្រាវ និងចាត់វិធានការចំពោះជនបង្កបញ្ហា។
[embed-health-tool-bmi]