ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសផ្អាកដំណើរការគ្រឹះស្ថានសិក្សាឯកជនបណ្តោះអាសន្ន រយៈពេល ២សប្តាហ៍ ដើម្បីបង្ការការឆ្លង COVID-19 ចូលក្នុងសាលារៀន និងក្នុងសហគមន៍។
ការផ្អាកនេះគ្រឹះស្ថានសិក្សាឯកជនត្រូវបន្តការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក លើកលែងតែថ្នាក់ទី១២ ដែលត្រូវបន្តការសិក្សាត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២១ ធ្នូ ២០២០។
ទន្ទឹមនឹងប្រកាសផ្អាកដំណើរការគ្រឹះស្ថានសិក្សាឯកជនបណ្តោះអាសន្ន រយៈពេល ២សប្តាហ៍ ក្រសួងក៏បានជូនដំណឹងឲ្យបញ្ចប់ឆ្នាំសិក្សា ២០១៩-២០២០ នៅថ្ងៃទី៣០ វិច្ឆិកា ២០២០ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ។ ចំណែកឯការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិនាថ្ងៃទី៣០ វិច្ឆិកានេះ នឹងបន្តប្រពឹត្តទៅនៅតាមគ្រឹះស្ថានសិក្សារៀងៗខ្លួនៗ។
[embed-health-tool-bmi]