រូបភាព៖ Hort Kimny
តាមប្រកាសរបស់ក្រសួងសុខាភិបាលនៅព្រឹកនេះ មានករណីវិជ្ជមានកូវីដ ១៩ ចំនួន ៣១នាក់ ក្នុងនោះមានអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចំនួន ២៨ នាក់ និង ៣នាក់ទៀតជាអ្នកដំណើរចូលមកកម្ពុជា។ ក្រៅពីករណីវិជ្ជមានទាំង ៣១នាក់ ក៏មានអ្នកជាសះស្បើយពីកូវីដ ១៩ ចំនួន ២នាក់ដែរ។
គិតត្រឹមព្រឹកថ្ងៃទី៤ មីនា នេះ សរុបតួលេខអ្នកឆ្លងកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ កើនឡើងដល់ ៤០២នាក់។ ដោយឡែកស្ថានភាពជំងឺកូវីដ ១៩ នៅទូទាំងប្រទេស មានអ្នកឆ្លងសរុបចំនួន ៩០៩នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ៤៨៤នាក់ និងកំពុងសម្រាកព្យាបាល ៤២៥នាក់។
[embed-health-tool-bmi]