backup og meta

កុំមើលស្រាល! វីវុសកូវីដ ១៩ បំប្លែងថ្មី អាចចម្លងមនុស្សដល់ទៅ ៧នាក់ ក្នុងពេលតែមួយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 18, 2022

    កុំមើលស្រាល! វីវុសកូវីដ ១៩ បំប្លែងថ្មី អាចចម្លងមនុស្សដល់ទៅ ៧នាក់ ក្នុងពេលតែមួយ

    វីរុស​កូវីដ ១៩ ដែល​បម្លែង​ថ្មី អាច​ចម្លង​មនុស្ស​ដល់​ទៅ ៦-៧នាក់ ក្នុង​ពេល​តែ​មួយ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី “ច្បាប់​ស្ដី​ពី​វិធានការ​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺកូវីដ-១៩ នៅ​ទីស្ដី​ការ​ក្រសួង​សុខាភិបាល ព្រឹក​នេះ។

    “ជា​មធ្យម​ការ​ចម្លង​ដែល​គេ​រក​ឃើញ​ដល់​ទៅ ៧​នាក់​ក្នុង​ពេល​តែ​មួយ បើ​យើង​ប្រៀប​ធៀប​ក្នុង​ការ​ចម្លង​ពី​ពេល​មុន វីរុស​ពី​មុន ​ដែល​មិន​មែន​ជា​វីរុស​បម្លែង​ថ្មី​នេះ មាន​ប្រហែល​ជា ៣នាក់ ៤នាក់​ប៉ុណ្ណឹង​ឯង អ៊ីចឹង​លឿន​ណាស់​សឹង​តែ​២ដង“។ លោក​ជំទាវ​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​រៀប​រាប់។

    លោក​ជំទាវ​បន្ត​ថា វីរុស​កូវីដ ១៩ ដែល​បម្លែង​ថ្មី​មាន​លទ្ធភាព​ចម្លង​លឿន ហើយ​អាច​វាយ​លុក​លឿន​ធ្វើ​ឲ្យ​ស្លាប់ ដែល​ធ្វើ​ឲ្យបរុស​​ម្នាក់​​ស្លាប់​កាល​ពី​សប្តាហ៍​មុន។ បច្ចុប្បន្ន​វីរុស​បម្លែង​ថ្មី​កំពុង​ចរាចរណ៍​យ៉ាង​សកម្ម នៅ​ភ្នំពេញ កំពង់សោម ព្រៃវែង កណ្តាល ដូច្នេះ​បើ​មិន​ចាំបាច់​ត្រូវ​នៅ​ផ្ទះ កុំ​ជួបជុំទី១ ត្រូវ​អនុវត្ត ៣​វិធានការ​ការពារ និង ៣កុំ និង​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក ត្រូវ​មាន​ភាព​ស្មោះ​ត្រង់។

    ជំទាវ ឱ វណ្ណឌីន
    លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 18, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម