រូបភាព៖ ជា ពិសី
នៅវេលាម៉ោង១០ និង៤០នាទី ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នៅឃ្លាំងលក់រថយន្ត RVLG ស្ថិតនៅចំណុចផ្ទះលេខ ២២៣J ផ្លូវលេខ៥៩៨ ក្រុមទី៦ ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានករណីវិជ្ជមានកូវីដ ១៩ ចំនួន ៣នាក់។
បើតាមអភិបាលខណ្ឌឫស្សីកែវ ករណីវិជ្ជមានទាំង ៣ខាងលើ ជាអ្នកពាក់ព័ន្ធនឹងករណីអ្នកជំងឺ ឈ្មោះ ចាន់ មករា។ អ្នកឆ្លងជំងឺកូវីដ ១៩ ទាំង៣នាក់នោះរួមមាន បុរស អាយុ ៤៣ឆ្នាំ កុមារី អាយុ ១៦ឆ្នាំ និងកុមារា អាយុ១២ឆ្នាំ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅសណ្ឋាគារ The Great Duke។
[embed-health-tool-bmi]