backup og meta

ឱ វណ្ណឌីន៖ អ្នកចាក់វ៉ាក់សាំងកូវីដរួច មិនត្រូវជិះសេះលែងដៃទេ លទ្ធភាពឆ្លងនៅតែមាន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 18, 2021

    ឱ វណ្ណឌីន៖ អ្នកចាក់វ៉ាក់សាំងកូវីដរួច មិនត្រូវជិះសេះលែងដៃទេ លទ្ធភាពឆ្លងនៅតែមាន

    ការ​ចាក់​វ៉ាក់សាំង គឺ​ជា​ឧបករណ៍​មួយ​បន្ថែម​ទៅ​លើ​វិធានការ ៣ការពារ ៣កុំ និង​តម្រូវការ​នៃ​ការ​ធ្វើ​ចត្តាឡីស័ក នេះ​ការ​លើក​ឡើង​របស់​លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល។

    លោក​ជំទាវ​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​រូប​នេះ បាន​បន្ត​ថា វ៉ាក់សាំង​តែ​មួយ​មុខ មិនមែន​ជា​មធ្យោបាយ​នៃ​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ ១៩ នោះ​ទេ អ្នក​ដែល​ចាក់​វ៉ាក់សាំង​រួច​ត្រូវ​តែ​ការពារ​ខ្លួន​គ្រប់​ពេល។

    “វ៉ាក់សាំង​ជា​មធ្យោបាយ​មួយ​បន្ថែម ហើយ​អ្នក​ចាក់​វ៉ាក់សាំង​រួច​មិន​ត្រូវ​ជិះ​សេះ​លែង​ដៃ​ដែរ សូម​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត ខ្ញុំ​និយាយ​ប៉ុន្មាន​លើក​ហើយ​ត្រង់​ចំណុច​នេះ ពីព្រោះ​លទ្ធភាព​នៃ​ការ​ចម្លង​នៅ​តែ​មាន គ្រាន់​តែ​ថា នៅ​ពេល​ចាក់​វ៉ាក់សាំង​រួច សរីរាង្គ​របស់​មនុស្ស​យើង​មាន​កង​ការពារ​សម្រាប់​វាយ​បក​ជាមួយ​នឹង​វីរុស​កូវីដ ១៩ ហើយ​មិន​ធ្វើ​ឲ្យ​សុខភាព​របស់​យើង​ទ្រុឌទ្រោម​រហូត​ដល់​បាត់​បង់​ជីវិត”

    តាម​ការ​សិក្សា​ស្រាវ​ជ្រាវ អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​កាត់​បន្ថយ​បាន​ជា​អតិបរិមា​នូវ​អត្រា​ចូល​សម្រាក​ពេទ្យ ដែល​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ដ៏​ច្រើន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 18, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម