រដ្ឋមន្ត្រីក្រសួងអប់រំបានចេញលិខិតស្តីបន្ទោសដល់គ្រូបង្រៀនម្នាក់ នៅខេត្តតាកែវ ដែលបានប្រពឹត្តកំហុសឆ្គង ដោយបានចូលរួមកម្មវិធីមានមនុស្សច្រើន ដែលក្នុងនោះមានអ្នកឆ្លងជំងឺកូវីដ ១៩ ម្នាក់ចូលរួមដែរ។
ក្នុងលិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា គ្រូបង្រៀនខាងលើ បង្រៀនមុខវិជ្ជា គីមីវិទ្យា នៅវិទ្យាល័យអង្គតាសោម ខេត្តតាកែវ។ បន្ទាប់ពីបានចូលរួមកម្មវិធីខាងលើ គ្រូបង្រៀនរូបនោះបានមកបង្រៀន (ជួបផ្ទាល់ជាមួយ) សិស្សនៅក្នុងថ្នាក់។
ក្រសួងបញ្ជាក់ថា ទង្វើរបស់លោកគ្រូរូបនេះខុសឆ្គង ក្នុងការអនុវត្តវិធានការដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩ ក្នុងសហគមន៍។
[embed-health-tool-bmi]