brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

តេស្តលើកទី៣ តារាចម្រៀងហង្សមាស សួស វីហ្សា វិជ្ជមានកូវីដ ១៩

តារាចម្រៀងហង្សមាស អ្នកនាង សួស វីហ្សា តេស្តលើកទី៣ ទើបឃើញវិជ្ជមានកូវីដ ១៩។ ថ្លែងប្រាប់ Fresh​news តារាចម្រៀងរូបនេះបញ្ជាក់ថា កន្លងមកខ្លួនធ្លាប់បានទៅថតបទចម្រៀងនៅក្នុងស្ទូឌីយូជាមួយតារាចម្រៀង ណុប បាយ៉ារិទ្ធ និងតារាចម្រៀង សុគន្ធ នីសា កាលពីថ្ងៃទី ០៤ ខែមីនា កន្លងទៅ។

តេស្តលើកទី៣ តារាចម្រៀងហង្សមាស សួស វីហ្សា វិជ្ជមានកូវីដ ១៩

​ជាមួយគ្នានោះដែរ លោក ហេង​ ឡុង​ ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម​ ឲ្យដឹងថា​ តាចម្រៀងរូបនោះសង្ស័យថា បានឆ្លងតាំងពីថ្ងៃនោះមកម៉្លេះ ប៉ុន្តែដោយសារធ្វើតេស្ត២ដងលទ្ធផលអវិជ្ជមានរហូត មិនអស់ចិត្តទើបសម្រេចចិត្តធ្វើតែជាលើកទី៣។ ដោយឡែកស្វាមីរបស់អ្នកនាង លោក​ថមមី និងក្រុម​គ្រួសារកំពុង​រង់ចាំ​លទ្ធផល​លើក​ទី៣។

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ដេត ធន្នី · កែ 22/03/2021