តារាចម្រៀងហង្សមាស អ្នកនាង សួស វីហ្សា តេស្តលើកទី៣ ទើបឃើញវិជ្ជមានកូវីដ ១៩។ ថ្លែងប្រាប់ Freshnews តារាចម្រៀងរូបនេះបញ្ជាក់ថា កន្លងមកខ្លួនធ្លាប់បានទៅថតបទចម្រៀងនៅក្នុងស្ទូឌីយូជាមួយតារាចម្រៀង ណុប បាយ៉ារិទ្ធ និងតារាចម្រៀង សុគន្ធ នីសា កាលពីថ្ងៃទី ០៤ ខែមីនា កន្លងទៅ។