១ ខែចុងក្រោយនេះចាប់ពី ២០ កុម្ភៈ ២០២១ ខ្ញុំមានអារម្មណ៍ភ័យខ្លាច និងព្រួយបារម្ភណាស់ ពីព្រោះវាជាប្រភេទមេរោគប្រែរូបថ្មី (variant virus strain) ដែលក្នុងរយៈពេលតែ ២ ទៅ ៥ថ្ងៃ វាវាយលុកចូលស៊ីសាច់សួតខ្ទេចខ្ទីទាំងសងខាង។ នេះជាលើកឡើង និងបង្ហាញពីក្តីបារម្ភរបស់លោកសាស្តាចារ្យវេជ្ជបណ្ឌិត វ៉ាន់ មិច។
លោកវេជ្ជបណ្ឌិតដែលជានាយកផ្នែកជំងឺសួត នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រូបនេះបានបន្តថា លោកមានបទពិសោធន៍ជាង ១ឆ្នាំក្នុងការគ្រប់គ្រង និងព្យាបាលជំងឺកូវីដ ១៩ ដោយគ្មានការភ័យខ្លាច ឬតក់ស្លុតឡើយ។ តែផ្ទុយទៅវិញក្នុងរយៈពេល ១ខែចុងក្រោយនេះ ពោលគឺអំឡុងពេលកម្ពុជាបានរកឃើញវីរុសកូវីដ ១៩ បម្លែងថ្មី រួមទាំងមានការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ក្នុងសហគមន៍ទៀតផងនោះ លោកបានបង្ហាញអារម្មណ៍ភ័យខ្លាច និងព្រួយបារម្ភជាខ្លាំង។
លោកថា គ្មានថ្នាំណាអាចសម្លាប់វាបានទេ គឺមានតែអនុវត្តឲ្យបានដាច់ខាតនូវវិធានការ ៣ការពារ ៣កុំ ទេ ទើបអាចទប់ស្កាត់ ឬកាត់បន្ថយការឆ្លងរាតត្បាតនៃមេរោគនេះ ។
[embed-health-tool-bmi]