backup og meta

សាស្តាចារ្យ វ៉ាន់ មិច៖ ១ខែចុងក្រោយនេះ វីរុសប្រែរូបថ្មី ២-៥ថ្ងៃ ស៊ីសួតទាំងសងខាងខ្ទេចខ្ទី

១ ខែ​ចុង​ក្រោយ​នេះ​ចាប់​ពី ២០ កុម្ភៈ ២០២១ ខ្ញុំ​មាន​អារម្មណ៍​ភ័យ​ខ្លាច និង​ព្រួយ​បារម្ភ​ណាស់ ពីព្រោះ​វា​ជា​ប្រភេទមេរោគ​ប្រែរូប​ថ្មី (variant virus strain) ដែល​ក្នុង​រយៈពេល​តែ ២ ទៅ ៥ថ្ងៃ វា​វាយ​លុក​ចូល​ស៊ី​សាច់​សួត​ខ្ទេចខ្ទី​ទាំង​សង​ខាង។ នេះ​ជា​លើក​ឡើង និង​បង្ហាញ​ពី​ក្តី​បារម្ភ​របស់​លោក​សាស្តាចារ្យ​វេជ្ជបណ្ឌិត វ៉ាន់ មិច។

សាស្តាចារ្យ វ៉ាន់ មិច៖ ១ខែចុងក្រោយនេះ វីរុសប្រែរូបថ្មី ២-៥ថ្ងៃ ស៊ីសួតទាំងសងខាងខ្ទេចខ្ទី

លោក​វេជ្ជបណ្ឌិត​ដែល​ជា​នាយក​ផ្នែក​ជំងឺ​សួត នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត រូប​នេះ​បាន​បន្ត​ថា លោក​មាន​បទពិសោធន៍​ជាង ១ឆ្នាំ​ក្នុងការ​គ្រប់​គ្រង និង​ព្យាបាល​ជំងឺ​កូវីដ ១៩ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច ឬ​តក់ស្លុត​ឡើយ។ តែ​ផ្ទុយ​ទៅ​វិញ​ក្នុង​រយៈពេល ១ខែ​ចុង​ក្រោយ​នេះ ពោល​គឺ​អំឡុង​ពេល​កម្ពុជា​បាន​រក​ឃើញ​វីរុស​កូវីដ ១៩ បម្លែង​ថ្មី រួម​ទាំង​មាន​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ ១៩ ក្នុង​សហគមន៍​ទៀត​ផង​នោះ លោក​បាន​បង្ហាញ​អារម្មណ៍​ភ័យ​ខ្លាច និង​ព្រួយ​បារម្ភ​ជា​ខ្លាំង។

លោកថា គ្មាន​ថ្នាំ​ណា​អាច​សម្លាប់​វា​បាន​ទេ គឺ​មាន​តែ​អនុវត្ត​ឲ្យ​បាន​ដាច់ខាត​នូវ​វិធានការ ៣ការពារ ៣កុំ ទេ ទើប​អាច​ទប់​ស្កាត់ ឬ​កាត់​បន្ថយ​ការ​ឆ្លង​រាត​ត្បាត​នៃ​មេរោគ​នេះ ។

គណនា BMI

health-tool-icon

ឆ្នាំ

តើលោកអ្នកចង់ដឹង​ពីវិធីព្យាបាលការសម្រកទម្ងន់ដែរ ឬទេ?

តើអ្នកធ្លាប់ដឹងពីវិធីព្យាបាល GIP និង GLP-1 ទេ?

* នេះ​ជា​ការ​ព្យា​បាល​ថ្មីដែល​​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ជួយ​សម្រក​ទម្ងន់ និង​ព្យា​បាល​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រភេទ២។

រក្សា​ការ​តាមដាន និងសម្រក​ទម្ងន់៖ ទទួលបាន​ព័ត៌​មាន​ថ្មី​ពី​គ្រូពេទ្យ​ជំនាញ លើ​ការ​ព្យា​បាល​ការសម្រក​ទម្ងន់ និងការផ្តល់ជំនួយដោយផ្ទាល់​ក្នុង​ប្រអប់​សារ​របស់​អ្នក។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

23/03/2021

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ថ្នាំ PrEP បង្ការជំងឺអេដស៍ប៉ះពាល់ដល់សុខភាពអត់? ស្ថិតក្នុងលក្ខខណ្ឌបែបណា ទើបមិនគួរចាក់?

គ្រុនឈាមត្រឡប់មកវិញហើយ! ក្រុមមនុស្សទាំងនេះ គួរប្រយ័ត្នឱ្យមែនទែន!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ 23/03/2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម