backup og meta

សាស្តាចារ្យ វ៉ាន់ មិច៖ ១ខែចុងក្រោយនេះ វីរុសប្រែរូបថ្មី ២-៥ថ្ងៃ ស៊ីសួតទាំងសងខាងខ្ទេចខ្ទី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 23, 2021

សាស្តាចារ្យ វ៉ាន់ មិច៖ ១ខែចុងក្រោយនេះ វីរុសប្រែរូបថ្មី ២-៥ថ្ងៃ ស៊ីសួតទាំងសងខាងខ្ទេចខ្ទី

១ ខែ​ចុង​ក្រោយ​នេះ​ចាប់​ពី ២០ កុម្ភៈ ២០២១ ខ្ញុំ​មាន​អារម្មណ៍​ភ័យ​ខ្លាច និង​ព្រួយ​បារម្ភ​ណាស់ ពីព្រោះ​វា​ជា​ប្រភេទមេរោគ​ប្រែរូប​ថ្មី (variant virus strain) ដែល​ក្នុង​រយៈពេល​តែ ២ ទៅ ៥ថ្ងៃ វា​វាយ​លុក​ចូល​ស៊ី​សាច់​សួត​ខ្ទេចខ្ទី​ទាំង​សង​ខាង។ នេះ​ជា​លើក​ឡើង និង​បង្ហាញ​ពី​ក្តី​បារម្ភ​របស់​លោក​សាស្តាចារ្យ​វេជ្ជបណ្ឌិត វ៉ាន់ មិច

លោក​វេជ្ជបណ្ឌិត​ដែល​ជា​នាយក​ផ្នែក​ជំងឺ​សួត នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត រូប​នេះ​បាន​បន្ត​ថា លោក​មាន​បទពិសោធន៍​ជាង ១ឆ្នាំ​ក្នុងការ​គ្រប់​គ្រង និង​ព្យាបាល​ជំងឺ​កូវីដ ១៩ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច ឬ​តក់ស្លុត​ឡើយ។ តែ​ផ្ទុយ​ទៅ​វិញ​ក្នុង​រយៈពេល ១ខែ​ចុង​ក្រោយ​នេះ ពោល​គឺ​អំឡុង​ពេល​កម្ពុជា​បាន​រក​ឃើញ​វីរុស​កូវីដ ១៩ បម្លែង​ថ្មី រួម​ទាំង​មាន​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ ១៩ ក្នុង​សហគមន៍​ទៀត​ផង​នោះ លោក​បាន​បង្ហាញ​អារម្មណ៍​ភ័យ​ខ្លាច និង​ព្រួយ​បារម្ភ​ជា​ខ្លាំង។

លោកថា គ្មាន​ថ្នាំ​ណា​អាច​សម្លាប់​វា​បាន​ទេ គឺ​មាន​តែ​អនុវត្ត​ឲ្យ​បាន​ដាច់ខាត​នូវ​វិធានការ ៣ការពារ ៣កុំ ទេ ទើប​អាច​ទប់​ស្កាត់ ឬ​កាត់​បន្ថយ​ការ​ឆ្លង​រាត​ត្បាត​នៃ​មេរោគ​នេះ ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 23, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម