ស្ត្រីវិជ្ជមានកូវីដ ១៩ ម្នាក់ ត្រូវអាជ្ញាធរស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចាប់បញ្ជូនមកភ្នំពេញវិញទាំងយប់។ បើតាមរដ្ឋបាលស្រុកកំពង់ត្រឡាច ស្ត្រីរូបនោះមានឈ្មោះ ហីន ថាញ់សុផា អាយុ២៨ ឆ្នាំ ធ្វើដំណើរមកពីភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ចូលមកភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ម៉ោង ៤រសៀលដោយជិះឡានជាមួយសង្សារទៅស្រះចិញ្ចឹមត្រីរបស់បងស្រីខ្លួន ស្ថិតនៅក្នុងភូមិឃុំខាងលើ។
តាមការសាកសួរពីក្រុមគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋាន ស្រ្តីរូបនោះអះអាងថា ពេលធ្វើដំណើរពីភ្នំពេញមក ខ្លួនមិនទាន់ដឹងថា វិជ្ជមានកូវីដ ១៩ នោះទេ គ្រាន់តែសង្ស័យប៉ុណ្ណោះ ព្រោះមានភក្តិភក្តិម្នាក់វិជ្ជមានកូវីដ ១៩។ ម៉្លោះហើយខ្លួន និងសង្សារបាននាំគ្នាទៅធ្វើតេស្តរកកូវីដ ១៩ នៅវិទ្យាល័យបាក់ទូក។
ដោយមានការសង្ស័យថាឆ្លងកូវីដ ១៩ ព្រមទាំងបារម្ភខ្លាចឆ្លងដល់អ្នកផ្ទះ ស្រ្តីខាងលើមិនបានចូលផ្ទះនោះទេ នាំសង្សារជិះឡានមកស្រះចិញ្ចឹមនៅស្រុកកំពង់ត្រឡាចតែម្តង ពេលមកដល់លទ្ធផលតេស្តក៏ចេញថា ខ្លួនវិជ្ជមានកូវីដ ១៩ ខណៈសង្សារអវិជ្ជមាន។
ស្ត្រីខាងលើត្រូវអាជ្ញាធរ និងក្រុមគ្រូពេទ្យបញ្ជូនមកព្យាបាលជំងឺកូវីដ ១៩ នៅភ្នំពេញវិញ ឯបុរសជាសង្សារដាក់ឱ្យធ្វើចត្តាឡីស័កនៅកន្លែងចិញ្ចឹមត្រី។
[embed-health-tool-bmi]