ព្រឹកមិញនេះវ៉ាក់សាំង Sinovac របស់ប្រទេសចិន ដែលកម្ពុជាបានបញ្ជាទិញចំនួន ១លាន៥សែនដូសបានដល់ហើយ។ តើមនុស្សវ័យណាខ្លះអាចវ៉ាក់សាំងនេះបាន? ហើយចាក់ប៉ុន្មានដូសដែរ?
ឆ្លើយសំណួរអ្នកសារព័ត៌មានក្នុងពិធីទទួលវ៉ាក់សាំង Sinovac នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាលអះអាងថា លក្ខខណ្ឌ និងប្រសិទ្ធភាពរបស់វ៉ាក់សាំង Sinovac មិនខុសពីវ៉ាក់សាំង Sinopharm ប៉ុន្មាននោះទេ ពោលគឺវ៉ាក់សាំងនេះអាចចាក់បានចាប់អាយុ ១៨ឆ្នាំឡើងទៅ ឯប្រសិទ្ធភាពអាចពី ៧០-៨០%។
ចំពោះសុពលភាពនៃការប្រើប្រាស់វិញ មានរយៈពេល ៣៦ខែ តែលោកជំទាវថា ក្រុមហ៊ុន Sinovac ណែនាំឲ្យចាក់ក្នុងរយៈពេល ៦ខែ ទើបមានប្រសិទ្ធភាពខ្ពស់។ ចំណែកចំណុះវ៉ាក់សាំង Sinovac ក្នុង១ដប មាន ០,៥មិល្លិលីត្រ ហើយម្នាក់ត្រូវចាក់ ២ដូស ក្នុងចន្លោះ ២សប្តាហ៍។ ចំពោះអ្នកដែលមានប្រតិកម្មអាល្លែកហ្ស៊ី មានជំងឺធ្ងន់ធ្ងរប្រចាំកាយ ឬឡើងកម្តៅ មិនអាចចាក់វ៉ាក់សាំង Sinovac បានទេ។
លោកជំទាវបានបន្តថា កម្ពុជាបញ្ជាទិញវ៉ាក់សាំង Sinovac នេះ ក្នុងតម្លៃ ១០ដុល្លារ/ដូស ដូច្នេះសរុបទាំងអស់ ១៥លានដុល្លារ។
[embed-health-tool-bmi]