backup og meta

ជំទាវ ឱ វណ្ណឌីន ពន្យល់ពីមូលហេតុអ្នកចាក់វ៉ាក់សាំងកូវីដហើយនៅតែឈឺ ឬស្លាប់

ជំទាវ ឱ វណ្ណឌីន ពន្យល់ពីមូលហេតុអ្នកចាក់វ៉ាក់សាំងកូវីដហើយនៅតែឈឺ ឬស្លាប់

ក្នុងចំណោមអ្នកស្លាប់ដោយសារកូវីដ ១៩ មួយចំនួនបានចាក់វ៉ាក់សាំងការពារកូវីដ ១៩ រួច។  លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានពន្យល់ថា កាលណាយើងចាក់ដូសលើកទី១ហើយ ទោះវ៉ាក់សាំងអ្វីក៏ដោយ ការផលិតបាននូវកងការពារ ដែលយើងហៅថា អង្គបដិបក្ខសម្រាប់ខ្លួនយើង ត្រូវការរយៈពេលមួយសម្រាប់បង្កើត មិនមែនចាក់ភ្លាមបង្កើតបានភ្លាមទេ។

លោកជំទាវថា ហេតុដូច្នេះហើយបានជាមានតម្រូវការចាក់ដូស្តលើកទី២ ដើម្បីជំរុញឲ្យមានការបង្កើតបាននូវអង្គបដិបក្ខនៅក្នុងសរីរាង្គរបស់យើង។ ដូច្នេះហើយបានជាការចាក់លើកទី១ហើយ លើកទី២តម្រូវឲ្យមានការចាក់ជាចាំបាច់ ដោយមានចន្លោះនៃការចាក់អាស្រ័យទៅតាមគោលការណ៍វ៉ាក់សាំងនីមួយៗ ។

ដោយឡែកអ្នកដែលបានចាក់វ៉ាក់សាំងរួចហើយ តែបែរជាឈឺ លោកជំទាវពន្យល់ថា កាលណាចាក់លើកទី១ហើយ សរីរាង្គមិនទាន់បង្កើតកងការពារបានទេ អ៊ីចឹងនៅក្នុងដំណាក់កាលនោះ ប្រសិនបើអ្នកចាក់នោះមិនបានអនុវត្តនូវវិធានការការពារទេ ដោយយល់ច្រឡំស្មានតែចាក់ហើយភ្លាម ខ្លួនមានកងការពារភ្លាម នោះធ្វើឲ្យលទ្ធភាពនៃការចម្លងវីរុសកូវីដ ១៩ វាយលុកចូលក្នុងសរីរាង្គខ្លួនបាន។

ខណៈសរីរាង្គមិនទាន់មានកងការពារនេះ យើងមិនអាចឈ្នះវីរុសកូវីដ ១៩ បានទេ ដូច្នេះលទ្ធភាពនៃការឆ្លង លទ្ធភាពនៃការឈឺ លទ្ធភាពនៃការស្លាប់មានគ្រប់ពេលវេលាទាំងអស់នៅក្នុងចន្លោះពេលនៃការចាក់វ៉ាក់សាំង។

ត្បិតតែយើងបានចាក់វ៉ាក់សាំងដូសលើកទី២ហើយ ចាក់ហើយភ្លាមឈឺ នេះបង្ហាញថា សរីរាង្គរបស់យើងមិនទាន់បង្កើតអង្គបដិបក្ខប្រាណបានទេ គឺត្រូវការពេលវេលាមួយដើម្បីជំរុញឲ្យបង្កើតបានកងការពារ។

“អ៊ីចឹងប្រសិនបើបុគ្គលនោះបានឆ្លងកូវីដ ១៩ នៅក្នុងចន្លោះនៃការចាក់វ៉ាក់សាំងលើកទី១ និងលើកទី២ ហើយមិនទាន់មានការវិវត្ត ឬមិនមានចេញរោគសញ្ញាអី ដោយបុគ្គលនោះមិនដឹង អ៊ីចឹងមកចាក់លើកទី២ ក្រោយចាក់លើកទី២ហើយ រោគសញ្ញាចេញ អ៊ីចឹងវ៉ាក់សាំងក៏មិនមានលទ្ធភាពវាយលុកទៅកូវីដ ១៩ ដែលចូលក្នុងសរីរាង្គបានដែរ”។

ជាការចាំបាច់ លោកជំទាវ មុនពេល អំឡុងពេល និងក្រោយចាក់វ៉ាក់សាំង ត្រូវតែបន្តអនុវត្តនូវវិធានការការពារខ្លួន ៣កុំ និង៣ការពារឲ្យបានជាប់លាប់។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

26/03/2021

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ស្រ្តីជនជាតិអាមេរិកម្នាក់ធ្លាក់ខ្លួនពិការ និងស្ទើរតែបាត់បង់ជីវិត ក្រោយញ៉ាំត្រីទីឡាយ៉ា

កម្ពុជា ប្រកាសរកឃើញករណីថ្មីនៃជំងឺអុតស្វាញ២នាក់ទៀត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 26, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម