ស្រ្តីជនជាតិខ្មែរម្នាក់ រស់នៅខេត្តព្រះសីហនុ ស្លាប់ដោយសារជំងឺកូវីដ ១៩។ បើតាមលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកនេះ អ្នកជំងឺខាងលើឈ្មោះ ប៉ែន ស៊ីណុន អាយុ៤៣ឆ្នាំ ស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
លោកជំទាវបានបន្តថា មូលហេតុនាំឲ្យអ្នកជំងឺឈានដល់ស្លាប់ ដោយសារមានជំងឺឈាមក្នុងក្រពះធ្ងន់ធ្ងរ និងធ្លាក់ឈាមច្រើន បូកជាមួយជំងឺកូវីដ ១៩ ផង ធ្វើឲ្យស្ថានភាពអ្នកជំងឺស្ថិតក្នុងភាពធ្ងន់ធ្ងរខ្លាំង ក្រុមគ្រូពេទ្យមិនអាចជួយសង្រ្គោះបាន។
ការស្លាប់របស់ស្រ្តីខាងលើ ជាករណីស្លាប់ដោយសារជំងឺកូវីដ ១៩ ទី៩ ហើយនៅកម្ពុជា ចាប់ពីមានការរីករាលដាល នៃជំងឺកូវីដ ១៩។
[embed-health-tool-bmi]