ខណៈការឆ្លងរីករាលដាលជំងឺកូវីដ ១៩ ក្នុងសហគមន៍ មិនទាន់មានសញ្ញាថមថយ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ នៅក្នុងប្រទេសយើងក៏បានពន្លឿនទៅតាមនោះដែរ។ បន្ទាប់ពីចាក់វ៉ាក់សាំងកូវីដ ១៩ រួច តើគ្រូពេទ្យតម្រូវឲ្យអ្នកចាក់ធ្វើអីខ្លះ ឬក៏តមអីខ្លះ ទើបមិនប៉ះពាល់ដល់ប្រសិទ្ធភាពរបស់វ៉ាក់សាំង?
ក្រសួងសុខាភិបាលបានចេញប្រការត្រូវចងចាំចំនួន ៣ ក្រោយចាក់វ៉ាក់សាំងរួច៖
១. ត្រូវបន្តតាមដានឲ្យបានដិតដល់ក្នុងរយៈពេល ៧ម៉ោង ចៀសវាងសកម្មភាពប្រើកម្លាំងធ្ងន់ធ្ងរ គេង និងសម្រាកឲ្យបានគ្រប់គ្រាន់។
២. ត្រូវបន្ថែមថាមពល ប្រូតេអ៊ីន វីតាមីន និងអាហារជីវជាតិ។ ក្នុងរយៈពេល ១សប្តាហ៍ ចៀសវាងអាហារមានជាតិហឹរ មិនត្រូវផឹកគ្រឿងស្រវឹង ពិសេសអ្នកដែលមានប្រតិកម្មនឹងជាតិអាល់កុល អាចនាំឲ្យមានប្រតិកម្មកាន់តែខ្លាំង ឬធ្វើឲ្យវ៉ាក់សាំងបាត់បង់ប្រសិទ្ធភាព។
៣. ត្រូវយកចិត្តទុកដាក់បង្ការជំងឺផ្តាសាយ ញ៉ាំទឹកឲ្យច្រើនក្នុងរយៈពេល ១២ម៉ោង ពេលងូតទឹកត្រូវបិទបង់ស្អិត ឬបង់បិទដំបៅការពារកន្លែងចាក់វ៉ាក់សាំង និងក្រោយ ១២ ម៉ោង ពេលងូតទឹក មិនត្រូវប៉ះពាល់កន្លែងចាក់វ៉ាក់សាំង។
[embed-health-tool-bmi]