មន្ដ្រីនគរបាលម្នាក់ របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំម្នាក់ វិជ្ជមានកូវីដ ១៩ បានធ្វើដំណើរទៅច្រើនកន្លែងនៅក្នុងខេត្ត រួមទាំងរាជធានីភ្នំពេញ ហើយបានប៉ះពាល់ផ្ទាល់ជាមួយមនុស្ស ៨នាក់ និងប្រយោល ១៤នាក់។
មន្ដ្រីនគរបាលម្នាក់ របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំម្នាក់ វិជ្ជមានកូវីដ ១៩ បានធ្វើដំណើរទៅច្រើនកន្លែងនៅក្នុងខេត្ត រួមទាំងរាជធានីភ្នំពេញ ហើយបានប៉ះពាល់ផ្ទាល់ជាមួយមនុស្ស ៨នាក់ និងប្រយោល ១៤នាក់។

ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា មន្ត្រីនគរបាលរូបនេះមានអាសយដ្ឋាននៅសង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ចំពោះទីតាំងរបស់មន្ត្រីនគរបាលរូបនោះបានទៅ រួមមាន ស្នងការដ្ឋាននគរបាលខេត្ត អធិការដ្ឋាននគរបាលស្រុកមេមត់ ពេទ្យធ្មេញ អេ ឌេន ស្ថិតក្នុងស្រុកពញាក្រែក, មាត់ទន្លេសិប្បនិម្មិតខេត្តត្បូងឃ្មុំ អាហារដ្ឋាន តាលី បឹងសាឡាង អាហារដ្ឋាន ៧១ នៅជិតសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ។
រដ្ឋបាលខេត្តត្បូងឃ្មុំ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអ្នកដែលបានជួបប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ជាមួយបុរសខាងលើ ទៅយកសំណាកនៅគ្រប់មន្ទីរពេទ្យក្នុងខេត្តត្បូងឃ្មុំ។

បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
30/03/2021
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ