រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយ ស្តីពីវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
នៅក្នុងមាត្រា ៧ ការរឹតត្បិត ឬការហាមឃាត់ការធ្វើចរាចរណ៍ចេញ-ចូល នៃអនុក្រឹត្យនោះបានចែងថាការធ្វើចរាចរណ៍ចេញ-ចូលភូមិសាស្ត្រនៃតំបន់ ឬទីកន្លែងណាមួយ ដែលមានការឆ្លងរាលដាលជំងឺកូវីដ ១៩ អាចត្រូវរឹតត្បិត ឬហាមឃាត់ លើកលែងតែសេវាសង្គ្រោះបន្ទាន់ សេវាសាធារណៈចាំបាច់និងបន្ទាន់ ឬសេវាដឹកជញ្ជូនទំនិញ។
ដោយនៅក្នុងមាត្រា ៨ បម្រាមគោចរវិញ បានចែងថា រាល់ធ្វើដំណើរដែលត្រូវបានអនុញ្ញាត ដូចមានចែងក្នុងមាត្រា ៤ នៃអនុក្រឹត្យនេះ មិនត្រូវធ្វើឡើងនៅចន្លោះពីម៉ោង ៨យប់ ដល់ម៉ោង ៥ភ្លឺ លើកលែងចំពោះការធ្វើដំណើរដោយសុខភាពបន្ទាន់ មូលហេតុចាំបាច់និងបន្ទាន់ក្នុងគ្រួសារ ការដឹកជញ្ជូនទំនិញ ការបំពេញកាតព្វកិច្ចដែលបម្រើផលប្រយោជន៍សាធារណៈ។
នៅក្នុងមាត្រា ៤ នៃអនុក្រឹត្យនេះបានចែងថា ការធ្វើដំណើរចេញពីលំនៅដ្ឋាន ឬទីសំណាក់បច្ចុប្បន្ន អាចត្រូវរឹតត្បិត ឬហាមឃាត់ លើកលែងករណីចាំបាច់មួយចំនួន។
ករណីចាំបាច់ ដែលត្រូវអនុញាតឲ្យចេញពីផ្ទះ មានដូចជា ទៅទិញគ្រឿងបរិភោគនិងសម្ភារៈចាំបាច់ប្រចាំថ្ងៃ ទៅមន្ទីរពេទ្យ ទៅឱសថស្ថាន ទៅបំពេញការងារ ទៅប្រកបអាជីវកម្ម ទៅធ្វើតេស្តរកវីរុសកូវីដ-១៩ ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងករណីបន្ទាន់ក្នុងគ្រួសារជាដើម។
[embed-health-tool-bmi]