នៅថ្ងៃទី១ មេសា ២០២១ តួលេខអ្នកឆ្លងកូវីដ ១៩ មានចំនួន ៦៩នាក់ និងជាសះស្បើយ ១៦នាក់ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល។ អ្នកជំងឺកូវីដ១៩ រកឃើញថ្មីនេះ ៦៨នាក់ ជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងម្នាក់ទៀតជាអ្នកដំណើរចូលមកកម្ពុជា។
អ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ នៅស្វាយរៀងតួលេខខ្ពស់ជាងគេ មានអ្នកឆ្លងដល់ទៅ ២៨នាក់ ភ្នំពេញ ២៣នាក់ កណ្តាល ១៣នាក់ និងព្រះសីហនុ ៤នាក់។
ស្ថានភាពជំងឺកូវីដ ១៩ គិតត្រឹមព្រឹក ថ្ងៃទី២ ខែមេសាឆ្នាំ២០២១
– អ្នកឆ្លងកូវីដ ១៩ សរុប ២៥៤៦នាក់
– អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០១៧នាក់
– ព្យាបាលជាសះស្បើយ ១២៦៥នាក់
– កំពុងសម្រាកព្យាបាល ១២៧០នាក់
– ស្លាប់ ១៦នាក់។
[embed-health-tool-bmi]