បុរសជនជាតិចិន អាយុ ៤២ឆ្នាំ ស្លាប់ដោយសារជំងឺកូវីដ ១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បុរសរូបនោះរស់នៅ Apartment Prince Tower សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ស្លាប់នៅថ្ងៃទី០៤ មេសា២០២១។
អ្នកជំងឺកូវីដ ១៩ ខាងលើរកឃើញវិជ្ជមានកូវីដ ១៩ នៅថ្ងៃទី ២៧ មីនា ២០២១ ហើយស្ថានភាពអ្នកជំងឺមានសភាពធ្ងន់ធ្ងរតាំងពីពេលចូលសម្រាកពេទ្យដំបូង។ តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យបុរសរូបនេះស្លាប់ដោយសារខ្សោយសួតធ្ងន់ធ្ងរ និងរលាកសួតសងខាងដោយសារជំងឺកូវីដ ១៩។
នេះជាករណីស្លាប់ទី២១ ដោយសារជំងឺកូវីដ ១៩ នៅកម្ពុជា ចាប់តាំងពីមានការរីករាលដាលនៃជំងឺកូវីដ ១៩។
[embed-health-tool-bmi]