ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានចេញសេចក្តីជូនដំណឹងមួយ ដោយណែនាំឲ្យកុំឲ្យពលរដ្ឋរស់នៅតំបន់មាននីភ័យឆ្លងកូវីដ ១៩ ធ្វើដំណើរត្រឡប់ទៅផ្ទះ គួរសួរសុខទុក្ខក្រុមគ្រួសារតាមអនឡាញ ។ ក្នុងករណីមានអ្នកធ្វើដំណើរទៅស្រុក ត្រូវធ្វើចត្តាឡីស័ក ១៤ ថ្ងៃ ព្រមទាំងឲ្យអាជ្ញាធរមូលដ្ឋានរាយការណ៍ទៅពេទ្យ ដើម្បីយកសំណាកទៅធ្វើតេស្ត ដោយអនុវត្តចាប់ពីថ្ងៃទី០៥ មេសា ២០២១ នេះតទៅ។
ប្រសិនបើបុគ្គលនោះមិនព្រមធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមការណែនាំ អាជ្ញាធរមូលដ្ឋាននឹងអនុវត្តវិធានការរដ្ឋបាលតាមច្បាប់។
ខាងក្រោមនេះជាសេចក្តីណែនាំលម្អិតរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ស្តីពីការពង្រឹងវិធានការមួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ អនាម័យ ចូលរួមអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។
[embed-health-tool-bmi]