backup og meta

ចាក់វ៉ាក់សាំងដូសទី១ ដៃស្តាំ ដូសទី២ ដៃឆ្វេងបានអត់?

ចាក់វ៉ាក់សាំងដូសទី១ ដៃស្តាំ ដូសទី២ ដៃឆ្វេងបានអត់?

វ៉ាក់សាំង​ការពារ​ជំងឺ ជា​ទូទៅ​ចាក់​នៅ​លើ​សាច់​ដុំ​ត្រង់​ស្មា​ ហើយ​ភាគ​ច្រើន​យើង​ឃើញ​ថា ពេល​ដែល​ចាក់​វ៉ាក់សាំង​ដូស​ទី១ គេ​ចាក់​នៅ​ដៃ​ខាង​ស្ដាំ។ ចុះ​បើ​ដៃ​ខាង​ស្ដាំ​ឈឺ ដូស​ទី​២ ​យើង​អាច​ប្ដូរ​មក​ចាក់​ដៃ​ខាង​ឆ្វេង​វិញបានអត់? មាន​ផល​ប៉ះពាល់​អី​ដែរ​ទេ?

ដូច​នឹង​វ៉ាក់សាំង​ដទៃ​ទៀត​ដែរ យើង​អាច​ជ្រើសយក​ដៃ​ណា ដើម្បី​ចាក់​វ៉ាក់សាំង​ក៏​បាន។ ជម្រើស គឺ​ស្ថិត​នៅ​លើ​យើង​ខ្លួន​ឯង ហើយ​បើ​គ្រូពេទ្យ​ណែនាំ​ឲ្យ​ចាក់​ដៃ​ខាង​ណា​មួយ​នោះ ក៏​មិន​មាន​ចម្លើយ​ត្រូវ ឬ​ខុស​ដែរ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត Sunil Sekri អ្នក​ពិគ្រោះ​យោបល់​ផ្នែក​វេជ្ជសាស្ត្រ​នៃ​មន្ទីរពេទ្យ Max ក្នុង​ប្រទេស​ឥណ្ឌា។

ចុះ​បើ​ចាក់​ដូស​ទី១​ដៃ​ស្ដាំ យើង​អាច​ចាក់​ដូស​ទី២​ដៃ​ឆ្វេង​បាន​អត់?

ចម្លើយ ​គឺបាន។ យើង​អាច​ចាក់​ដៃ​ខាង​ណា​ដែល​យើង​ស្រឡាញ់​សម្រាប់​ដូស​ទី​២​បាន មិន​ថា​ដៃ​ឆ្វេង ឬ​ស្ដាំ​ទេ។ ទោះ​យើង​ចាក់​វ៉ាក់សាំង​នៅ​ដៃ​ណា​ក៏​ដោយ ក៏​វ៉ាក់សាំង​នៅ​តែ​មាន​ប្រសិទ្ធភាព បង្កើត​អង់ទីករ ការពារ​ខ្លួន​យើង​ពី​ជំងឺ​ដែរ ហើយ​វា​ក៏​គ្មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ពី​ការ​ផ្លាស់​ប្ដូរ​ដៃ​ចាក់​នឹង​ដែរ។

តាម ​CDC អាមេរិក ឲ្យ​ដឹង​ថា ផល​រំខាន​តិច​តួច​ដែល​បង្ក​ឡើង​ពី​ការ​ចាក់​វ៉ាក់សាំង​មាន​តែ ក្ដៅ​ខ្លួន ឈឺ​ចុក​ត្រង់​មុខ​ម្ជុល ឡើង​កន្ទួល​ក្រហម។ល។ តែ​អាការៈ​ទាំង​នេះ​សុទ្ធ​តែ​បាត់​ទៅ​វិញ​ដោយ​ឯកឯង​នៅ​រយៈ​ពេល​២-៣​ថ្ងៃ ក្រោយ​ពេល​ចាក់​វ៉ាក់សាំង​រួច គ្មាន​អី​ត្រូវ​បារម្ភ​ឡើយ។

លោក​បន្ត​ថា យើង​អាច​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ឬ​វ៉ាក់សាំង​ផ្សេង​ៗ​នៅ​ដៃ​ខាង​ណា​មួយ​ក៏​បាន តែ​ដោយសារ​ក្រោយ​ចាក់ កន្លែង​មុខ​ម្ជុល​អាច​ឈឺ​ចុក​ចាប់ ២-៣​ថ្ងៃ ដូច​នេះ​មនុស្ស​ខ្លះ​ច្រើន​យក​ដៃ​មិន​សូវ​ធ្វើ​ការ​បាន (ឧ. ដៃ​ឆ្វេង សម្រាប់​មនុស្ស​ប្រើ​ដៃ​ស្ដាំ)។ ប៉ុន្តែ សម្រាប់​មនុស្ស​មួយ​ចំនួន គិត​ថា​ដៃ​ដែល​ធ្វើ​ការ​ច្រើន ធ្វើ​ចលនា​ច្រើន​ជួយ​សម្រួល​ដល់​ភាព​ចុក​ត្រង់​មុខ​ម្ជុល​ក្រោយ​ចាក់ ក៏​សម្រេច​ចាក់​វ៉ាក់សាំង​នៅ​ដៃ​ខាង​ស្ដាំ ឬ​ដៃ​ដែល​ធ្វើ​ការ​ច្រើន ព្រោះ​ការ​ធ្វើ​ចលនា​ច្រំ​ដែល​ៗ អាច​ជំរុញ​ដល់​លំហូរ​ឈាម​ទៅ​កាន់​តំបន់​ឈឺ​ចុក​ត្រង់​មុខ​ម្ជុល​នោះ។

វ៉ាក់សាំង

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.timesnownews.com/health/article/can-you-choose-which-arm-you-get-the-covid-19-vaccine-in-know-the-side-effects-and-tips/718054

កំណែ​ប្រែបច្ចុប្បន្ន

08/04/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗឆ្លងកូវីដ-១៩ ពេលពពោះ កូនក្នុងផ្ទៃមានហានីភ័យអីខ្លះ?​

យប់មិញ រកឃើញកម្មកររោងចក្រ ឌីន ហាន នៅស្ទឹងមានជ័យ ជិត ៥០នាក់ ឆ្លងកូវីដ ១៩


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 08, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម