មន្ត្រីរាជការនៅអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៅក្រសួងព័ត៌មាន កញ្ញា ផង់ សុភី វិជ្ជមានកូវីដ ១៩ នៅថ្ងៃទី២០ មេសា ២០២១។ បើការបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន មន្ត្រីរូបនេះមានតួនាទីជាជំនួយការរបស់ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលជាជីតារបស់ខ្លួន និងបានទទួលមរណភាពដោយសារជំងឺកូវីដ ១៩ កាលពីពេលកន្លង។
កញ្ញា ផង់ សុភី បានសុំវត្តមានពីក្រសួងព័ត៌មានចាប់តាំងពីខែធ្នូ ឆ្នាំ២០១៩ ដើម្បីរៀបចំដឹកនាំភាពយន្ត ប៉ុន្តែអំឡុងពេលចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខណ្ឌក្រសួង កញ្ញាបានមកក្រសួង ២លើក ប៉ុន្តែមិនបានចូលក្នុងតំបន់ចាក់វ៉ាក់សាំងនោះទេ ព្រោះពុំមានឈ្មោះ។
[embed-health-tool-bmi]