បងប្អូនប្រជាពលរដ្ឋកំពុងរស់នៅតំបន់បិទខ្ទប់ ដែលជាតំបន់ក្រហម អាចចេញពីផ្ទះបាន លុះណាតែមានមូលហេតុសំខាន់ ៣ ប៉ុណ្ណោះ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្តម គឹម សន្តិភាព។
មូលហេតុសំខាន់ទាំង៣នោះរួមមាន៖
១.សុខភាពបន្ទាន់
២.ទៅយកសំណាកវិភាគរកមេរោគកូវីដ-១៩ និង
៣.ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២។
ចំពោះពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ តែមិនមែនជាតំបន់ក្រហម អាចធ្វើដំណើរបាន ក្រោមហេតុផលដូចជា៖
១. សុខភាពបន្ទាន់
២. ទៅរកសំណាកវិភាគរកកូវីដ ១៩
៣. ទៅចាក់វ៉ាក់សាំងការពារកូវីដ ១៩ ដូសទី២
៤. ទៅកន្លែងលក់ម្ហូបអាហារ ឬកន្លែងលក់សម្ភារៈចាំបាច់ប្រចាំថ្ងៃ ៣ដង/សប្តាហ៍
៥. ទៅឱសថស្ថាន និងកន្លែងលក់ហ្គាសសម្រាប់ចម្អិនអាហារ។
ខាងក្រោមនេះជាតារាងប្រៀបធៀបវិធានការពាក់ព័ន្ធនឹងការហាមឃាត់ការធ្វើដំណើរបស់ពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់។
[embed-health-tool-bmi]