តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ មេសា ២០២១ មានអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ដល់ទៅ ១០នាក់ ក្នុងនោះមានអ្នករស់នៅរាជធានីភ្នំពេញ ៨នាក់ ស្វាយរៀង ម្នាក់ និងខេត្តបន្ទាយមានជ័យ ម្នាក់។
អ្វីគួរឲ្យកត់សម្គាល់ នៅលេខរៀងទី៥ ជាបុរសជនជាតិខ្មែរ អាយុ ២៤ឆ្នាំ រស់នៅក្រុងបាវិត ខេត្តស្វាយរៀង បានស្លាប់មុនពេលចូលដល់មណ្ឌលព្យាបាលជំងឺកូវីដ ១៩។ តាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តស្វាយរៀង បុរសខាងលើមានអាការៈក្តៅខ្លួន ក្អក ហត់ដង្ហក់ខ្លាំង បានចូលមកដល់មណ្ឌលព្យាបាលកូវីដ ១៩ បាវិត ពេលដល់មណ្ឌលព្យាបាលត្រូវបានគ្រូពេទ្យបញ្ជាក់ថា អ្នកជំងឺបាត់បង់ជីវិតទៅហើយមុនពេលមកដល់មណ្ឌលព្យាបាល នៅថ្ងៃទី២២ ខែមេសា ២០២១ វេលាម៉ោង៨៖០០។ ជាករណីសង្ស័យ សពត្រូវបានយកសំណាក ដោយទទួលបានលទ្ធផលវិជ្ជមានកូវីដ ១៩។
នៅក្នុងសេចក្តីលិខិតរំលែកទុក្ខរបស់រដ្ឋបាលខេត្តស្វាយរៀងឯណេះវិញ បានបញ្ជាក់ថា បុរសវ័យ ២៤ឆ្នាំ ខាងលើ មានឈ្មោះ ឡេង លីណា ជាពលរដ្ឋរស់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
[embed-health-tool-bmi]