រាជរដ្ឋាភិបាលបានសម្រេចបន្តការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ រយៈពេល ១សប្តាហ៍បន្ថែមទៀត រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១។
ភូមិសាស្រ្តដែលត្រូវបានបិទខ្ទប់ ត្រូវបានបែងចែកជា ៣ តំបន់៖
១. តំបន់ក្រហម៖ ភូមិសាស្រ្តដែលមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ធ្ងន់ធ្ងរ
២. តំបន់លឿងទុំ៖ ភូមិសាស្រ្តដែលមានការឆ្លងរាលដាលជំងឺកូវីដ-១៩ កម្រិតមធ្យម
៣. តំបន់លឿង៖ ភូមិសាស្រ្តដែលមានការឆ្លងរាលដាលជំងឺកូវីដ-១៩ កម្រិតស្រាល។
តាមរយៈសេចក្តីសម្រេចចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ នេះ រយៈពេលនៃការបិទខ្ទប់នេះ អាចត្រូវបានបន្តបន្ថែមទៀត អាស្រ័យលើការចូលរួមអនុវត្តរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ និងស្ថានភាពនៃការវិវត្តនៃការឆ្លងរាលដាលជំងឺកូវីដ-១៩។
[embed-health-tool-bmi]