ក្រសួងសុខាភិបាលបន្តរកឃើញករណីវិជ្ជមានកូវីដ ១៩ ចំនួន ៥០៨ករណី ជាសះស្បើយ ១២៧នាក់ និងមានអ្នកស្លាប់ ៣នាក់ នៅថ្ងៃទី២៦ ខែមេសា ២០២១។ អ្នកឆ្លងទាំង ៥០៨នាក់នោះមាននៅភ្នំពេញ ២៤៨នាក់ កណ្តាល ១៣៥នាក់ បន្ទាយមានជ័យ ៧៣នាក់ ព្រះសីហនុ ៤៧នាក់ តាកែវ ២នាក់ ព្រៃវែង ២នាក់ និងកំពង់ស្ពឺ ១នាក់។
ស្ថានភាពជំងឺកូវីដ ១៩ គិតត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១
– អ្នកឆ្លងកូវីដ១៩ សរុប ១១ ០៦៣ករណី
– អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ១០ ៥១៣នាក់
– ព្យាបាលជាសះស្បើយ ៣ ៧០៤នាក់
– កំពុងសម្រាកព្យាបាល ៧ ២៧០នាក់
– ស្លាប់ ៨២នាក់។
[embed-health-tool-bmi]