អ្នកជំងឺកូវីដ ១៩ ដែលបានសម្រាកព្យាបាលកូវីដ ១៩ នៅមជ្ឈមណ្ឌលកោះពេជ្រ ចំនួន ៨៣៤នាក់ បានជាសះស្បើយពីជំងឺកូវីដ ១៩។
បើតាមលោកជំទាវ ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA ឲ្យដឹងនៅលើបណ្តាញសង្គម នាថ្ងៃទី២៧ ខែមេសា អ្នកជំងឺទាំងជាង ៨០០នាក់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កបន្តនៅផ្ទះចំនួន ១៤ថ្ងៃបន្តទៀត។
“ខ្ញុំសូមផ្តាំផ្ញើដល់បងប្អូនដែលបានជាសះស្បើយហើយត្រលប់ទៅផ្ទះវិញនោះ សុំមេត្តាបន្តធ្វើចត្តាឡីស័កនៅផ្ទះបន្ត និងបន្តអនុវត្តនូវដំបូន្មានរបស់គ្រូពេទ្យ និងត្រូវត្រលប់មកយកសំណាកវិញនៅថ្ងៃទី១៣”។
[embed-health-tool-bmi]