brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ខេត្តកំពង់ចាម រកឃើញកម្មករជិត ៤០នាក់ ឆ្លងកូវីដ ១៩

អាជ្ញាធ​រខេត្ត​កំពង់ចាម រក​ឃើញ​កម្មករ-កម្មការិនី ចំនួន ៣៨នាក់ វិជ្ជមាន​កូវីដ-១៩។ ក្នុង​សេចក្តី​ប្រកាសព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម ចេញនៅថ្ងៃទី​២៩ មេសា ២០២១នេះ បញ្ជាក់​ថា កម្មករ-កម្មការិនីទាំង ៣៨នាក់នោះ​ធ្វើការ​នៅរោងចក្រ ស៊ិកផ្លើស ស្រុកមុខកំពូល ខេត្តកណ្តាល និង​រោងចក្រ ៧អ៊ិនជី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល រួមទាំងកុមារីម្នាក់អាយុ ៤ឆ្នាំ ឆ្លងពីម្តាយ។

ខេត្តកំពង់ចាម រកឃើញកម្មករជិត ៤០នាក់ ឆ្លងកូវីដ ១៩

កម្មករ-កម្មការិនីទាំង ៣៨នាក់ ដែល​រក​ឃើញ​វិជ្ជមានកូវីដ ១៩ នោះ រស់នៅ​ស្រុក​កងមាស ២៤នាក់ ស្រុកបាធាយ ៦នាក់ ស្រុកស្រីសន្ធរ ៨នាក់។ ខាងក្រោមនេះ​ជា​សេចក្តី​ជូន​ដំណឹង​លម្អិត និង​អត្ត​សញ្ញាណ​កម្មករ​ដែល​បាន​រក​ឃើញ​វិជ្ជមានកូវីដ ១៩។

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ដេត ធន្នី · កែ 29/04/2021