អាជ្ញាធរខេត្តកំពង់ចាម រកឃើញកម្មករ-កម្មការិនី ចំនួន ៣៨នាក់ វិជ្ជមានកូវីដ-១៩។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ចេញនៅថ្ងៃទី២៩ មេសា ២០២១នេះ បញ្ជាក់ថា កម្មករ-កម្មការិនីទាំង ៣៨នាក់នោះធ្វើការនៅរោងចក្រ ស៊ិកផ្លើស ស្រុកមុខកំពូល ខេត្តកណ្តាល និងរោងចក្រ ៧អ៊ិនជី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល រួមទាំងកុមារីម្នាក់អាយុ ៤ឆ្នាំ ឆ្លងពីម្តាយ។