backup og meta

សារៈសំខាន់កាតចាក់វ៉ាក់សាំងកូវីដ-១៩ យើងគួរដឹង

សារៈសំខាន់កាតចាក់វ៉ាក់សាំងកូវីដ-១៩ យើងគួរដឹង

ការ​ចាក់​វ៉ាក់សាំង​គឺ​ជា​វិធានការ​សំខាន់​ក្នុង​ការ​ការពារ​ខ្លួន​យើង និង​មនុស្ស​ជុំ​វិញ​ខ្លួន​ពី​ការ​ឆ្លង​មេរោគ​កូវីដ-១៩ ក៏​ដូច​ជា​ចូល​រួម​បំបាត់​ជំងឺ​នេះ​ពី​ពិភព​លោក​។ ក្រោយ​ពេល​យើង​ចាក់​វ៉ាក់សាំង​រួច យើង​នឹង​ទទួល​បាន​កាត​ពណ៌​ផ្ទៃមេឃ​មួយ ដែល​ជា​ភស្តុតាង​បញ្ជាក់​ថា​យើង​បាន​ចាក់​វ៉ាក់សាំង​រួច​រាល់​ហើយ។

កាត​វ៉ាក់សាំង​កូវីដ-១៩ ប្រៀប​បាន​ដូច​ជា​លិខិត​បញ្ជាក់​ថា​យើង​បាន​ចាក់​វ៉ាក់សាំង​រួច​ដែល​ក្នុង​នោះ​មាន​ផ្ទុក​ឈ្មោះ ថ្ងៃ​ខែ​ឆ្នាំ​កំណើត ប្រភេទ​វ៉ាក់សាំង​យើង​ទទួល​បាន និង​ពេល​វេលា​ដែល​យើង​ទទួល​បាន​វ៉ាក់សាំង។ បច្ចុប្បន្ន​កាត​នេះ ជា​ភស្តុតាង​ចម្បង​នៃ​ការ​ចាក់​វ៉ាក់សាំង ហើយ​រដ្ឋ​មួយ​ចំនួន​ដូច​ជា New york នៃ​សហរដ្ឋអាមេរិក កំពុង​អភិវឌ្ឍ​លិខិត​ឆ្លង​ដែន​វ៉ាក់សាំង​ឌីជីថល (Digital Vaccine Passport) និង​ជើង​ជិះ​កប៉ាល់ ឬ​ក្រុមហ៊ុន​អាកាសចរណ៍​អាច​នឹង​ត្រូវ​ការ​កាត​វ៉ាក់សាំង​កូវីដ-១៩ មុន​នឹង​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​ដំណើរ​ឆ្លង​ប្រទេស​បាន។

ក្រោយ​ពេល​ទទួល​បាន​កាតហើយ យើង​គួរ​ថត​រួប​កាត​ទុក​ក្នុង​ទូរស័ព្ទ ការពារ​ពេល​ដែល​យើង​វង្វេង​កន្លែង​ដាក់ ឬ​បាត់​កាត​នោះ។ យើង​ត្រូវ​រក្សា​វា​ទុក​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​ត្រឹមត្រូវ និង​មិន​ត្រូវ​ថត​កាត​វ៉ាក់សាំង​កូវីដ-១៩ បង្ហោះ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​អ៊ីនធើណែត​ផ្ដេសផ្ដាស​ទេ។ កត់​ចំណាំ​ទុក​នូវ​ទីកន្លែង​ណា ពេលវេលា​ណា​ដែល​យើង​គួរ​យក​កាត​បញ្ជាក់​ការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩​តាម​ខ្លួន។

បន្ទាប់​ពី​ទទួល​បាន​កាត​ហើយ យើង​គួរ​រក្សា​ទុក​វា​ឲ្យ​បាន​ល្អ ចៀសវាង​ការ​ច្រឡំ​កន្លែង​ដាក់ ឬ​បាត់​កាត​បញ្ជាក់​ពី​ការ​វ៉ាក់សាំង​កូវីដ-១៩​នេះ ព្រោះ​វា​អាច​ជា​ភស្ដុតាង​ចាំបាច់​សម្រាប់​យើង​ពេល​ត្រូវ​ធ្វើ​ដំណើរ ឬ​ទៅ​ទី​កន្លែង​មនុស្ស​ច្រើន​។ល។

វ៉ាក់សាំង

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

03/05/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

អ្នកជំងឺអេដស៍គួរជៀសវាងអាហារប្រភេទណាខ្លះ ដើម្បីថែទាំសុខភាពឲ្យនៅតែរឹងម៉ាំ?

តោះមកដឹងពីវិធីបង្ការជំងឺបង្កឡើងដោយវីរុសណូរ៉ូ (Norovirus)


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 03, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម