backup og meta

រដ្ឋបាលខេត្តកំពង់ចាមប្រកាសពីការស្លាប់កម្មការិនីម្នាក់ដោយសារកូវីដ និងមានផ្ទៃពោះ ៧ខែ

រដ្ឋបាលខេត្តកំពង់ចាមប្រកាសពីការស្លាប់កម្មការិនីម្នាក់ដោយសារកូវីដ និងមានផ្ទៃពោះ ៧ខែ

រដ្ឋបាល​ខេត្ត​កំពង់ចាម​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ពី​ករណី​ស្លាប់​របស់​ស្ត្រី​ជន​ជាតិខ្មែរ អាយុ ២៧ឆ្នាំ ដោយសារ​ជំងឺកូវីដ ១៩ និងមានផ្ទៃពោះ ៧ខែ។ ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​បាន​បញ្ជាក់ថា ស្រ្តី​ខាងលើ​ឈ្មោះ សាន គឹមឡេង ជា​កម្មការិនី​រោងចក្រ GNT ហៅ​អគារ ៣២ នៅព្រៃសរ រាជធានី​ភ្នំពេញ និង​មាន​ស្រុក​កំណើត​នៅ​ភូមិក្បាលកោះ ឃុំកោះ​អណ្តែត ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម។

នៅ​ថ្ងៃទី០៦ ឧសភា ២០២១ កម្មការិនី​រោងចក្រ​រូបនេះ​បាន​ធ្វើ​ដំណើរ​ជាមួយ​ប្តី​មក​ស្រុក​កំណើត ហើយ​ត្រូវ​បញ្ចូន​មក​យក​សំណាក និង​ដាក់ធ្វើ​ចត្តាឡីស័ក​នៅ​មណ្ឌលចត្តាឡីស័ក​រដ្ឋបាលខេត្ត ដោយសារ​សង្ស័យ​មាន​ជំងឺកូវីដ ១៩ និង​​មក​ពី​តំបន់​ក្រហម រាជធានីភ្នំពេញ។ នៅ​ពេល​ល្ងាច​ថ្ងៃដដែល​នោះ ស្រ្តីរូបនេះ​ចេញ​អាការៈក្តៅខ្លួន ក្អក ហត់ ក្រុម​គ្រូពេទ្យ​ក៏​បញ្ជូន​មក​មន្ទីរពេទ្យខេត្ត និង​បាន​ធ្វើ​តេស្ត​រហ័ស​រក​ជំងឺ​កូវីដ ១៩ ក៏​ទទួល​បានលទ្ធផល​វិជ្ជមាន។​

ជា​អកុសល​ការ​វិវត្ត​នៃ​ជំងឺ​ចេះ​តែ​ធ្ងន់ធ្ងរ ក្រុម​គ្រូពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​បាន កម្មការិនី​ វ័យ ២៧ឆ្នាំរូបនេះ បាត់បង់​ជីវិត​នៅ​ថ្ងៃទី១០ ឧសភា ម៉ោង ៦៖០៥នាទី ដោយសារ​វីរុសកូវីដ ១៩ និង​មាន​ផ្ទៃពោះ ៧ខែ។

កូវីដ ១៩

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

11/05/2021

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ស្រ្តីជនជាតិអាមេរិកម្នាក់ធ្លាក់ខ្លួនពិការ និងស្ទើរតែបាត់បង់ជីវិត ក្រោយញ៉ាំត្រីទីឡាយ៉ា

កម្ពុជា ប្រកាសរកឃើញករណីថ្មីនៃជំងឺអុតស្វាញ២នាក់ទៀត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ May 11, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម