រដ្ឋបាលរាជធានីភ្នំពេញសម្រេចបន្តវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ បែងចែកជា តំបន់ក្រហម តំបន់លឿងទុំ និង តំបន់លឿង ១សប្តាហ៍ទៀត ចាប់ពីម៉ោងសូន្យ ថ្ងៃទី១៣ ដល់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។ តំបន់លឿងសំដៅលើភូមិសាស្ត្រដែលមានការឆ្លងជំងឺកូវីដ ១៩ កម្រិតស្រាល ឯលឿងទុំ កម្រិតមធ្យម និងក្រហម ធ្ងន់ធ្ង។
ខាងក្រោមនេះជាតំបន់ក្រហម ដែលបានកំណត់ដោយរដ្ឋបាលរាជធានីភ្នំពេញ៖
-សង្កាត់បឹងកក់ (ភូមិ២៣)
– សង្កាត់បឹងសាឡាង (ភូមិ១០)
– សង្កាត់ចោមចៅទី១ (ភូមិត្រពាំងថ្លឹង១ និងភូមិត្រពាំងថ្លឹង២)
– សង្កាត់ទួលសង្កែទី១ (ផ្នែកខ្លះនៃភូមិទួលសង្កែ ផ្នែកខ្លះនៃភូមិចុងខ្សាច់ និងផ្នែកខ្លះនៃភូមិបាក់ទូក)
– សង្កាត់ស្ទឹងមានជ័យទី២ (ផ្នែកខ្លះនៃភូមិ៥)
– សង្កាត់ស្ទឹងមានជ័យទី៣ (ផ្នែកខ្លះនៃភូមិទ្រា៤ ផ្នែកខ្លះនៃភូមិដំណាក់ធំ២ និងផ្នែកខ្លះនៃភូមិដំណាក់ធំ៣)
[embed-health-tool-bmi]