backup og meta

កុំប្រហែសឲ្យសោះ! ១សប្តាហ៍នេះ រកឃើញអ្នកឆ្លងកូវីដនៅតំបន់លឿង ច្រើនជាងក្រហម និងលឿងទុំ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ May 14, 2021

    កុំប្រហែសឲ្យសោះ! ១សប្តាហ៍នេះ រកឃើញអ្នកឆ្លងកូវីដនៅតំបន់លឿង ច្រើនជាងក្រហម និងលឿងទុំ
    ក្នុង​រយៈពេល ១សប្តាហ៍ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ កន្លង​មក​នេះ បើ​តាម​ទិន្នន័យ​របស់​អនុ​គណៈកម្មការ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យ​ថា​មានផ្ទុក​ជំងឺ​កូវីដ ១៩ បញ្ជាក់ថា ​ពលរដ្ឋនៅរាជធានីភ្នំពេញក្នុងតំបន់លឿងឆ្លងកូវីដ ១៩ ច្រើន​ជាង​គេ។
     – តំបន់លឿង​ មានអ្នកឆ្លង ៥០.០៧%
     -តំបន់ក្រហម មានអ្នកឆ្លង ៣២.១៩%
     -តំបន់លឿងទុំ មានអ្នកឆ្លង ១៤.៣៤%

     – តំបន់ផ្សេងទៀត មានអ្នកឆ្លង ៣.៤%

    គណៈ​កម្មការ​ស្រាវជ្រាវ និង​​តាមដាន​​បុគ្គល​​សង្ស័យ​​ថា​​មាន​ផ្ទុក​​ជំងឺ​កូវីដ ១៩ បាន​សំណូមពរ​ឲ្យបងប្អូន​ទោះរស់នៅ​តំបន់​ណា​ក៏ដោយ ត្រូវ​រួមគ្នា​ពាក់​ម៉ាស រក្សា​គម្លាត និងឧស្សាហ៍​លាង​ដៃគ្រប់ពេល និង​គ្រប់កន្លែង ដើម្បី​បង្ការខ្លួន​ពី​ការ​ឆ្លងកូវិដ ១៩។

    ស្ថានភាពជំងឺកូវីដ ១៩ គិតត្រឹមព្រឹកថ្ងៃទី ១៤ ឧសភា ២០២១ នេះ តួលេខឆ្លងកូវីដ ១៩ សរុបកើនដល់ ២១ ៤៩៩នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ៩ ៨៦៧នាក់ និងមានអ្នកស្លាប់ ១៤៧នាក់
    កូវីដ ១៩

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ May 14, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម